ភ្នំពេញ —
តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រនេះ បានចាប់ផ្តើមបើកសវនាការពេញអង្គសេចក្តីលើករណីលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋ និងក្រុមកម្មករសកម្មជនសហជីពចំនួន២២នាក់ផ្សេងទៀតក្នុងពេលតែមួយ។
សវនាការនេះបានធ្វើឡើងក្រោមការរិតបណ្តឹងសន្តិសុខយ៉ាងមាំទាំ។ ទាំងក្នុងនិងខាងក្រៅបរិវេណអគាររបស់តុលាការ។ អាជ្ញាធរមានសម្ថកិច្ចជាច្រើនរាប់រយនាក់ប្រដាប់ដោយខែល ដំបងឆក់ ព្រមទាំងកាំភ្លើងស្វ័យប្រវត្តិត្រូវបានដាក់ពង្រាយនៅជុំវិញបរិវេណតុលាការ។ ខណៈដែលក្រុមអ្នករងគ្រោះដោយសារការរំលោភដីធ្លីនិងក្រុមសហជីពបានបន្តតវ៉ានៅខាងក្រៅអគាររបស់តុលាការ
សាក្សីឃើញផ្ទាល់ភ្នែក និងមន្ត្រីសិទ្ឋិមនុស្សបានអះអាងថា មានការប៉ះទង្គិចគ្នារវាងអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមអ្នកតវ៉ាដែលបានបណ្តាលឲ្យមានមនុស្សមួយចំនួនបានរងរបួស ពេលក្រុមអ្នកតវ៉ាបានព្យាយាមបុករបាំងការពាររបស់សមត្ថកិច្ចឆ្ពោះទៅកាន់អគារតុលាការក្រុងភ្នំពេញ។
អ្នកស្រី ខែក ច័ន្ទរស្មី សកម្មជនដីធ្លីនៅតំបន់បឹងកក់បាននិយាយរៀបរាប់ក្រោយពីសមត្ថកិច្ចវាយឲ្យរងរបួសថា ពួកគេគ្រាន់តែចង់បានយុត្តិធម៌សម្រាប់អ្នកជាប់ឃុំតែប៉ុណ្ណោះ។
«និយាយទៅពួកខ្ញុំតវ៉ាសុំឲ្យតុលាការស្រុកខ្មែរផ្តល់យុត្តិធម៌សម្រាប់ពួកខ្ញុំ មិនថាទាំង២៣នាក់ទេ សម្រាប់ពលរដ្ឋទូទៅ ត្រូវតែមានយុត្តិធម៌ ពីព្រោះគាត់ជាប្រព័ន្ឋតុលាការមួយគឺត្រូវតែឯករាជ្យគ្មានបុគ្គលណាមួយអាចបញ្ជាលើគាត់បានទេ»។
តុលាការក្រុងភ្នំពេញបានបំបែកសំណុំរឿងជាបីផ្សេងៗគ្នា។ សំណុំរឿងនៅរោងចក្រយ៉ាកជីងដែលមានជនជាប់ចោទ លោក វ៉ន់ ពៅ និងលោក ចាន់ ពុទ្ឋិស័ក្ក សកម្មជននៅតំបន់បឹងកក់ព្រមទាំងសកម្មជនសហជីពនៅបន្ទប់សវនាការទី១។ ចំណែកឯករណីកើតឡើងនៅរោងចក្រវ៉េងស្រង និង គល់ស្ពានស្ទឹងមានជ័យនៅបន្ទប់សវនាការទី២ និងទី៣។
ក្រុមជនជាប់ចោទដែលរាប់បញ្ចូលទាំងលោក វ៉ន់ ពៅ ព្រមទាំងសកម្មជនសហជីពផ្សេងទៀតត្រូវបានអនុរក្សពន្ឋនាគារដាក់ខ្នោះដៃនិងពាក់អាវអ្នកទោសដែលខាងខ្នងអាវមានសរសេរអក្សរថា«ពិរុទ្ឋជន»។
នៅក្នុងបរិវេណតុលាការ ការចែកបណ្ណចូលក្នុងបន្ទប់សវនាការមានភាពរញ៉េរញ៉ៃ។ អ្នកអង្កេតការណ៍ខ្លះបានច្រឡំបណ្ណពេលល្ងាចមកពេលព្រឹក។ នៅពេលព្យាយាមសាកសួរលោក ចៅក្រម កោ វណ្ឌី អនុប្រធានតុលាការលោកមិនបានពន្យល់ទេ។
«ទៅសិនៗ។ ចាំបាច់សួរខ្ញុំ? បិទ»។
មានអ្នកអង្កេតការណ៍និងអ្នកយកព័ត៌មានជាច្រើនមិនបានចូលស្តាប់ក្នុងអង្គសវនាការទេគឺពួកគេមួយចំនួនធំបានត្រឹមតែឈរខាងក្រៅរបងតុលាការតែប៉ុណ្ណោះ។
សំណុំរឿងរោងចក្រយ៉ាកជីងដែលមានជនជាប់ចោទចំនួន១០នាក់ តុលាការបានបំបែកអង្គហេតុជាពីរផ្សេងៗគ្នាគឺអង្គហេតុកើតនៅពេលព្រឹកនិងពេលថ្ងៃត្រង់។ ក្នុងអង្គសវនាការពេញមួយថ្ងៃនេះតុលាការបានសួរជនជាប់ចោទបានតែបួននាក់ប៉ុណ្ណោះនិងសាក្សីដែលជាមន្ត្រីយោធាកងទ័ពឆ័ត្រយោង៩១១ម្នាក់តែប៉ុណ្ណោះ។ ចំណែកលោក វ៉ន់ ពៅ និង សកម្មជនប្រាំមួយនាក់ផ្សេងទៀតតុលាការមិនទាន់បានសាកសួរនៅឡើយទេ។
នៅក្នុងបន្ទប់សវនាការជនជាប់ចោទទាំងបួននាក់ ដែលរួមមានលោក ឈឹម ធឿន, យ៉ុង សំអុន, ណាគ្រី វណ្ណដា និងស្រី រដ្ឋ បានបដិសេធថា ពួកគេមិនបានគប់ដុំថ្មទៅលើកម្លាំងមានសមត្ថកិច្ចទេ។
ក៏ប៉ុន្តែលោក វរៈសេនីយទោ យូ អេង សាក្សីដែលជាមន្ត្រីយោធាកងទ័ពឆ័ត្រយោង៩១១បានប្រាប់តុលាការថា ពួកគេបានគប់ដុំថ្មទៅលើកម្លាំងមានសមត្ថកិច្ចទើបបណ្តាលឲ្យមានការចាប់ខ្លួន។
ក្រោយពីបានសួរដេញដោយអស់រយៈពេលជិតមួយថ្ងៃ។ លោក កែវ មុន្នី ប្រធានចៅក្រមជំនុំជម្រះបានសម្រេចផ្អាកសវនាការ ដោយលោកបានប្រកាសថាសវនាការនិងត្រូវបន្តនៅថ្ងៃទី ៦ ខែ ឧសភាខាងមុខនេះ។
ក្រោយពីបានផ្អាកជំនុំជំរះ។ លោក វន់ ពៅ បានស្រែកទាមទារយុត្តិធម៌។
«ខ្ញុំ វន់ ពៅ ត្រូវការយុត្តិធម៌។ វន់ ពៅ ត្រូវការសេរីភាព។ អយុត្តិធម៌ណាស់។ វ៉ន់ ពៅ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្មែរ។ វន់ ពៅធ្វើដើម្បីខ្មែរទាំងអស់។ វន់ ពៅគ្មានកំហុសទេ»។
មានក្រុមគ្រួសារមួយចំនួនបានស្រែកទ្រោហោយំនៅពេលតុលាការបានប្រកាសផ្អាកសវនាការ។
«បំពង់ជ័រវាយកូនខ្ញុំឡើងបាក់ដៃ។ បាក់បានហើយឈប់និយាយ។ និយាយយ៉ាងណាក៏មិនឈ្នះគេដែរ»។
អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាលោក វន់ ពៅ មានប្រសាសន៍ថា សវនាការមិនបានផ្តល់យុត្តិធម៌ដល់លោក វន់ ពៅនិងជនជាប់ចោទដ៏ទៃផ្សេងទៀតទេ។
«យើងដាក់ឃុំគាត់ជិតបួនខែហើយឥឡូវនៅតែបន្តថ្ងៃទី៦ ខែ៥បន្តទៀត។ ថ្ងៃនេះ ប្តីខ្ញុំអត់ទាន់បានគេសាកសួរសវនាការទេ»។
លោក អំ សំអាត ប្រធានក្រុមស៊ើបអង្កេតរបស់អង្កការសិទ្ឋិមនុស្សលីកាដូមានប្រសាសន៏ថាសវនាការនៅថ្ងៃនេះគ្រាន់តែបំពេញនិតិវិធីរបស់តុលាការជាជាងរកយុត្តិធម៌ដល់ជនជាប់ចោទ។
«បើសិនជាសវនាការពិតប្រាកដគឺយើងត្រូវតែបើកឲ្យមានការជជែកដេញដោលឲ្យមានការទូលំទូលាយពីព្រោះការជជែកដេញដោលទាញរកហេតុផល សួររកហេតុផលនេះវាជាសារះសំខាន់ទាញរកយុត្តិធម៌»។
ជនជាប់ចោទទាំង២៣អ្នកត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញ៉ង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋនិងបទមជ្ឃឹម ជាអាទិ៍ហឹង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស និងខូចខាតដោយចេតនាដោយមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្ត កាលពីថ្ងៃទី ២ ខែមករានៅរោងចក្រយ៉ាកជីង សួនឧស្សាហកម្មកាណាឌីយ៉ា និង គល់ស្ពានស្ទឹងមានជ័យ៕

Your browser doesn’t support HTML5