ភ្នំពេញ —
យ៉ាងហោចណាស់មានប្រជាពលរដ្ឋ៧នាក់បាត់ខ្លួនក្នុងការបាក់អណ្តូងរ៉ែមាសមួយនៅភូមិត្រពាំងទទឹម ឃុំរម្យទម ស្រុករវៀងខេត្តព្រះវិហារ នៅថ្ងៃច័ន្ទនេះ។ នេះបើតាមការឱ្យដឹងជាបឋមរបស់មន្ត្រីប៉ូលិសក្នុងឃុំ។
ហេតុការណ៍បានកើតឡើងកាលពីព្រឹកមិញនេះបន្ទាប់ពីប្រជាជន ដែលគេនៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយបានព្យាយាមជីកដីកាយរករ៉ែមាសជាលក្ខណៈគ្រួសារនៅក្នុងអណ្តូងរ៉ែដែលមានសភាពចាស់ទ្រុឌទ្រោម។
លោក ស៊ិន ថន អធិការនគរបាលឃុំរម្យទមបានបញ្ជាក់ថារហូតមកទល់ល្ងាចនេះក្រុមប្រជាពលរដ្ឋ កំពុងព្យាយាមសង្គ្រោះជនរងគ្រោះនៅឡើយ។ ប៉ុន្តែការសង្គ្រោះនោះមានការពិបាកខ្លាំងដោយហេតុថា អណ្តូងដែលបាក់នោះមានជម្រៅជ្រៅ ហើយជាអណ្តូងដែល មានអាយុកាលយូរឆ្នាំមកហើយ។
«អត់ដឹងថាបាត់ឈ្មោះអ្វី ហើយអត់ដឹងថាអ្នកណា។ អ្នកមកពីចម្ងាយដល់ពេលអីចឹងយើងក៏អត់ដឹង។ ប៉ុន្តែដោយឡែកអ្នកភូមិបាត់តែម្នាក់ទេ»។
អធិការដដែលបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានប្រជាពលរដ្ឋប្រហែល ៥០ ទៅ ៦០នាក់ដែលមានទាំងអ្នកភូមិ និងអ្នកមកពីចម្ងាយផងបានចូលទៅជីករករ៉ែមាសក្នុងតំបន់គ្រោះថ្នាក់នេះ។ លោកបញ្ជាក់បន្ថែមថាអាជ្ញាធរបានព្រមានពលរដ្ឋទាំងនេះជាច្រើនដងប៉ុន្តែពួកគាត់នៅតែបន្តអាជីវកម្មដោយប្រថុយប្រថានដដែល។
«រណ្តៅនេះខ្ញុំបានប្រាប់ប៉ុន្មានដងហើយ។ ៣ ៤ ៥ ៦ដងហើយតែប្រជាពលរដ្ឋគាត់អត់ស្តាប់អត់ខ្លាច។ ដល់បាក់ទៅអីចឹងទៅ ចូលកាយទៅក៏មិនកើតដែរពីព្រោះថាចូលកាយទៅវាបាក់ថែមទៀត ហើយគ្រោះថា្នក់អ្នកកាយទៀត»។
យោងតាមមន្ត្រីនគរបាលដដែលឲ្យដឹងថាមានតែយុវជនអាយុ១៨ឆ្នាំម្នាក់គត់ដែលបានរួចខ្លួនពីការបាក់អណ្តូងរ៉ែនេះ។
លោកប្រាក់ សុខុន មេឃុំរម្យទមបញ្ចាក់ថារហូតមកទល់ល្ងាចថ្ងៃច័ន្ទនេះក្រុមអាជ្ញាធរឃុំបាន យកគ្រឿងចក្រដើម្បីជីកគាស់កាយដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលជាប់ក្នុងរណ្តៅដែលមានជម្រៅប្រហែលជាង១០០ម៉ែត្រ។
«វាត្រូវម្នាក់បាក់ដីសង្កត់។ ហើយមានមានក្រុមផ្សេងៗទៀតហ្នឹងមិនដឹងថាយ៉ាងម៉េច។ កំពុងរៀបចំសង្គ្រោះយកអាអ៊ិចមកកាយដីដែលសង្កត់»។
យោងតាមសម្តីរបស់មន្ត្រីប៉ូលិសម្នាក់នៅក្នុងស្រុករវៀងដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថាពីមុនមកក៏ធ្លាប់មានករណីបាក់រណ្តៅរ៉ែហើយមានចំនួនមនុស្សស្លាប់ ប៉ុន្តែលើកនេះមានចំនួនមនុស្សដែលជាប់មានចំនួនច្រើន៕