អ្នកគាំទ្រកីឡាករបាល់ទាត់លោក Diego Maradona បានប្រឈមមុខនឹងប៉ូលិសខណៈមនុស្សរាប់ពាន់នាក់បានតម្រង់ជួរដើម្បីគោរពវិញ្ញានក្ខន្ធលោកកាលពីថ្ងៃព្រហស្បតិ៍នៅវិមានប្រធានាធិបតីអាហ្សង់ទីនដែលបានធ្វើពិធីបុណ្យសពរបស់តារាបាល់ទាត់ឆ្នើមបំផុតមួយនេះ។
លោក Diego Maradona ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតម្នាក់ក្នុងពិភពលោក មុនពេលលោកជួបបញ្ហាប្រើថ្នាំញៀននិងគ្រឿងស្រវឹងដែលធ្វើឱ្យអន្តរាយអាជីពរបស់លោក។លោកបានស្លាប់កាលពីថ្ងៃពុធនៅឯផ្ទះរបស់លោកក្នុងប្រទេសអាហ្សង់ទីនដោយជំងឺគាំងបេះដូង ក្នុងអាយុ៦០ឆ្នាំ។
ដោយជាមនុស្សជាទីស្រឡាញ់ក្នុងប្រទេសកំណើតរបស់លោកបន្ទាប់ពីលោកបានធ្វើឱ្យអាហ្សង់ទីនទទួលបានពានរង្វាន់ពិភពលោកនៅឆ្នាំ១៩៨៦ លោក Maradona គឺជាកីឡាករម្នាក់ដែលមានទេពកោសល្យប្លែកពីគេនិងដោយមានកំណើតពីតំបន់ដ៏ក្រីក្រលំបាកនៃទៅក្រុងប៊ុយណូស៊ែ (Buenos Aires) ហើយបានឈានឡើងដល់ចំណុចកំពូល។
អ្នកគាំទ្របានគប់ដបនិងច្រានរបងដែកដាក់ប៉ូលិសនៅថ្ងៃព្រហស្បតិ៍នៅជិតវិមាន Casa Rosada របស់ប្រធានាធិបតីនៅចំកណ្តាលទីក្រុង Buenos Aires។សាធារណជនត្រូវអនុញ្ញាតឱ្យចូលនៅម៉ោង៦:១៥ព្រឹកម៉ោងក្នុងស្រុកបន្ទាប់ពីមានពិធីសម្រាប់គ្រួសារជាលក្ខណៈផ្ទាល់ខ្លួនរយៈពេលពីរបីម៉ោងសម្រាប់ក្រុមគ្រួសារនិងមិត្តភក្តិជិតស្និទ្ធ។
Your browser doesn’t support HTML5
មឈូសឈើរបស់លោក Maradona ស្ថិតនៅក្នុងបន្ទប់រង់ចាំនៃការិយាល័យប្រធានាធិបតីដែលគ្របដោយទង់ជាតិអាហ្សង់ទីននិងអាវលេខ១០របស់ក្រុមជម្រើសជាតិ។អាវរាប់សិបរបស់ក្រុមបាល់ទាត់ផ្សេងៗគ្នាត្រូវបានក្រុមអ្នកទស្សនាបោះចូលពេលពួកគេដើរកាន់ទាំងស្រក់ទឹកភ្នែក៕