ភ្នំពេញ —
មនុស្សជាច្រើនម៉ឺននាក់ព្រមទាំងព្រះសង្ឃជាច្រើនអង្គបាននិមន្តមកពីតាមបណ្តាខេត្តនានានិងនៅក្នុងទីក្រុងភ្នំពេញបានមកប្រមូលផ្តុំគ្នានៅថ្ងៃពុធនេះដើម្បីធ្វើមហាបាតុកម្មដោយសន្តិវិធីសារជាថ្មីតាមការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ។
ការធ្វើមហាបាតុកម្មលើកនេះគណបក្សសង្គ្រោះជាតិបាននាំយកញ្ញត្តិដែលមានស្នាមផ្តិតមេដៃពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានានៅទូទាំង២៤ខេត្តក្រុងប្រមាណជាង២លាននាក់ហើយគ្រោងនឹងដង្ហែរតាមមកដាក់នៅតាមស្ថានទូតនានាប្រចាំប្រទេសកម្ពុជា។
ការដង្ហែរញ្ញត្តិថ្ងៃដំបូងនេះគណបក្សសង្គ្រោះជាតិបានយកមកប្រគល់ជូនការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាមុនគេ ក៏ប៉ុន្តែការដង្ហែរញ្ញត្តិនេះគ្មានការរារាំងពីកម្លាំងមានសមត្ថកិច្ចទេ។
មេដឹកនាំគណបក្សសង្គ្រោះឋជាតិគឺលោកសម រង្ស៊ីនិងលោកកឹម សុខាបានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតក្រោយពីមន្ត្រីតំណាងអង្គការសហប្រជាជាតិទទួលញ្ញត្តិថានឹងនាំយកញ្ញត្តិដែលមានស្នាមផ្តិតមេដៃជាង២លាននាក់នេះទៅស្នាក់ការធំរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងញ៉ូវយ៉កសហរដ្ឋអាមេរិក។
លោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាអង្គការសហប្រជាជាតិនឹងធានាឱ្យបានគង់វង្សនូវញ្ញត្តិទាំងអស់នេះព្រោះវាជាភស្តុតាងមិនអាចប្រកែកបានហើយអង្គការសហប្រជាជាតិសន្យាថានឹងស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
លោកនិយាយថា៖ «ឱ្យមានការផ្ទៀងផ្ទាត់ឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញឬមួយឱ្យមានការបោះឆ្នោតឡើងវិញដើម្បីធ្វើយ៉ាងណាអោយឆន្ទៈប្រជារាស្ត្រខ្មែរត្រូវបានលាតត្រដាងត្រូវបានគេទទួលស្គាល់ ត្រូវបានគេគោរព»។
គណបក្សសង្គ្រោះជាតិគ្រោងនឹងប្រមូលស្នាមផ្តិតមេដៃឱ្យបានជាង១លានផ្សេងទៀតដែលសរុបទាំងអស់ជិត៤លានស្នាមមេដៃដើម្បីដាក់ជូនការិយាល័យឧត្តមស្នងការសហប្រជាជាតិនិងស្ថានទូតនានាប្រចាំប្រទេសកម្ពុជាក្នុងអំឡុងពេលនៃការធ្វើមហាបាតុកម្មរយៈពេលបីថ្ងៃនេះ។
នៅទីលានប្រជាធិបតេយ្យមនុស្សបានឈរពេញប្រៀបដោយមានចងបូណ៌នៅនឹងក្បាលដើម្បីទាមទាររកយុត្តិធម៌ជូនម្ខាស់ឆ្នោតនិងបានកាន់បដាទង់សាសនានិងទង់ជាតិបណ្តាប្រទេសសំខាន់រួមទាំងសហរដ្ឋអាមេរិកនិងទង់របស់អង្គការសហប្រជាជាតិ។
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានសន្យាចំពោះក្រុមបាតុករថាគណបក្សរបស់លោកនឹងទាមទាររហូតដល់មានយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។
លោកនិយាយថា៖ «ខ្ញុំជឿថាបាតុករទាំងអស់ជុំគ្នានៅថ្ងៃនេះយើងនឹងសម្រេចចិត្តថាដាច់ខាតយើងមិនឱ្យគណបក្សប្រជាជនកម្ពុជាជាន់ឈ្លី ឆន្ទៈប្រជាពលរដ្ឋខ្មែរជាដាច់ខាត»។
ក្រោយពីបញ្ចប់ការថ្លែងសុន្ទរកថារយៈពេលខ្លីលោកសម រង្ស៊ីនិងលោក កឹម សុខា ព្រមទាំងហ្វូងបាតុករបានដើរតាមផ្លូវលេខ៥១ឆ្ពោះមកកាន់ការិយាល័យឧត្តមស្នងការសហប្រជាជាតិដើម្បីដាក់ញ្ញត្តិក្រោមការតាមឃ្លាំមើលពីកម្លាំងសមត្ថកិច្ច។
នៅតាមដងផ្លូវពីទីលានប្រជាធិបតេយ្យឆ្ពោះមកកាន់ការិយាល័យឧត្តមស្នងការសហប្រជាជាតិក្រុមបាតុករបានស្រែកព្រមៗគ្នាថាដូរៗ។
«ថាដូរមិនដូរ! ឈ្នះមិនឈ្នះ! ជយោ! គណបក្សសង្គ្រោះជាតិ»។
ដើរស្រែកបណ្តើរដោយសំឡេងខ្លាំងៗថាដូរៗ លោកសុក វិជ្ជាប្រជាពលរដ្ឋមួយរូបនៅក្នុងទីក្រុងភ្នំពេញបាននិយាយថាលោកចង់បានយុត្តិធម៌និងស្អប់ខ្ពើមការដឹកនាំក្នុងសង្គមសព្វថ្ងៃ។
លោកនិយាយថា៖ «ខ្ញុំចង់ឱ្យមានភាពយុត្តិធម៌សំខាន់គឺខ្ញុំចង់បានការផ្លាស់ប្តូរការដឹកនាំពីព្រោះការដឹកនាំសព្វថ្ងៃនេះយើងមិនអាចទទួលយកបានទេ»។
ហ្វូងបាតុករហៀបនឹងប៉ះទង្គិចគ្នាជាមួយកម្លាំងមានសមត្ថកិច្ចក្រោយពីលោក សម រង្ស៊ីមានបំណងដើរទៅគោរពរូបសំណាកលោកជា វិជ្ជាអតីតមេដឹកនាំសហជីពសេរីកម្មករដែលត្រូវបានឃាតករបាញ់សម្លាប់។
រូបសំណាកនេះតាំងនៅលើសួនច្បារមួយជិតគេហរដ្ឋានដ៏ធំស្កឹមស្កៃរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
នៅជុំវិញវិមានឯករាជ្យនិងជុំវិញបរិវេណគេហដ្ឋានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនសមត្ថកិច្ចជាច្រើនរាប់រយនាក់បានដាក់របាំងការពារសុវត្តិភាពយ៉ាងមាំទាំមិនឱ្យក្រុមបាតុករចូលក្បែរទីនោះទេ។
លោក នី ចរិយា ប្រធានក្រុមស៊ើបអង្កេតរបស់សមាគមសិទ្ធិមនុស្សអាដហុកបាននិយាយប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា លោកគាំទ្រឱ្យមានការដាក់ញត្តិនេះពីព្រោះនេះជាដំណោះស្រាយមួយដ៏ល្អមួយសម្រាប់ម្ខាស់ឆ្នោត។
លោកនិយាយថា៖ «ខ្ញុំយល់ថាការដង្ហែរញ្ញត្តិនេះជាមធ្យោបាយមួយដែរដែលបានបង្ហាញអំពីការគាំទ្រដល់គណបក្សសង្គ្រោះជាតិហើយនឹងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដដោយបង្ហាញថាប្រជាពលរដ្ឋខ្មែរហ្នឹងពិតជាចង់បាននូវអ្វីដែលគេបានធ្វើសមាជមហាជនពីរលើកមុនមែន»។
គណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍ស្អែកនេះនឹងដង្ហែរញ្ញត្តិទៅកាន់ស្ថានទូតអាមេរិក បារាំងនិង ប្រទេសអង់គ្លេសក៏ប៉ុន្តែនៅក្នុងកម្មវិធីបីថ្ងៃនេះគណបក្សសង្គ្រោះជាតិគ្មានគម្រោងដង្ហែរញ្ញត្តិទៅកាន់ស្ថានទូតវៀតណាមទេ៕