ក្រុង Bo Rai ដែលនៅជាប់ព្រំដែនជាមួយកម្ពុជា ហើយកាលពីមុនជាកន្លែងសំចតសម្រាប់ការសកម្មភាពរត់ពន្ធចេញពីតំបន់ពួកឧទ្ទាមខ្មែរក្រហមកំពុងប្រឈមនឹងបញ្ហាថ្មីគឺមេរោគគ្រុនចាញ់ដែលស៊ាំនឹងថ្នាំ ហើយដែលគំរាមកំហែងការប្រយុទ្ធប្រឆាំងជំងឺនេះក្នុងពិភពលោក។ អង្គភាពទប់ស្កាត់ជំងឺគ្រុនចាញ់ក្នុងស្រុកកំពុងតាមដានជាប្រចាំ ពិនិត្យមើលមេរោគនេះដែលចម្លងតាមរយៈមូស។ អ្នកមានជំងឺគ្រុនចាញ់ត្រូវពេទ្យតាមដាន ហើយត្រូវលេបថ្នាំទៀងទាត់ ដើម្បីទប់ស្កាត់កុំឲ្យមេរោគនេះស៊ាំនឹងថ្នាំ ហើយពេទ្យក៏កំណត់ថា តើអ្នកជំងឺណាដែលមានមេរោគស៊ាំនឹងថ្នាំ។
លោក Vicharn Phatirat ប្រធានអង្គភាពចល័តក្នុងតំបន់ទប់ស្កាត់មេរោគគ្រុនចាញ់និយាយថា អ្វីដែលជារឿងព្រួយបារម្ភនោះគឺអ្នកជំងឺដែលមានមេរោគនេះធ្វើដំណើរឆ្លងពីប្រទេសមួយទៅប្រទេសមួយ ដែលនាំឲ្យការគ្រោះថ្នាក់នៃការចម្លងមេរោគ។ ការរកឃើញមេរោគគ្រុញចាញ់ស៊ាំនឹងថ្នាំច្រើនប្រភេទនៅក្នុងប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាមគំរាមកំហែងការប្រយុទ្ធប្រឆាំងជំងឺនេះ។ ទោះជាជំងឺនេះនៅតែអាចសម្លាប់មនុស្សជាង៤២ម៉ឺននាក់ក្នុងមួយឆ្នាំនៅតំបន់សាហារានៅភាគខាងត្បូងទ្វីបអាហ្វ្រិកក្តី ចំនួនមនុស្សស្លាប់ដោយសារមេរោគនេះបានធ្លាក់ចុះពាក់កណ្តាលតាំងពីឆ្នាំ២០០០មក។ លុយច្រើនពាន់លានដុល្លារត្រូវចំណាយសម្រាប់បង្កើនការយល់ដឹងអំពីការឆ្លងជំងឺនេះ ការធ្វើរោគវិនិច្ឆ័យឆាប់ និងចំណាយតិច។ រឿងគួរបារម្ភនោះគឺថ្នាំ artemisinin និង piperaquine ដែលជាថ្នាំមេរោគគ្រុនចាញ់ចុងក្រោយគឺជាថ្នាំដែលមេរោគដែលស៊ាំនឹងថ្នាំនោះនៅតំបន់អាស៊ីអាគ្នេយ៍។ លោក Arjen Dondorp នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺគ្រុនចាញ់ Mahidol-Oxford's Tropical Medicin នៅប្រទេសថៃនិយាយថា ប៉ារ៉ាស៊ីតមេរោគគ្រុនចាញ់រាលដាលយ៉ាងលឿនចេញពីប្រទេសកម្ពុជាទៅប្រទេសជិតខាង។
ប៉ារ៉ាស៊ីតស៊ាំថ្នាំគ្រុនចាញ់ដែលរាលដាលចេញពីតំប់អាស៊ីអាគ្នេយ៍បាននាំឲ្យមានជំងឺនេះក្នុងពិភពលោកក្នុងទសវត្សរ៍១៩៥០ដល់ទសវត្សរ៍១៩៧០ ហើយអ្នកវិទ្យាសាស្ត្របារម្ភខ្លាចមានការរាលដាលដូច្នេះជាថ្មីទៀត។ ការលេបថ្នាំមិនទៀងទាត់និងមិនត្រឹមត្រូវនាំឲ្យមេរោគស៊ាំនឹងថ្នាំ។ ម៉្យាងទៀតថ្នាំក្លែងក្លាយ ថ្នាំខុសស្តង់ដារ ដែលកំពុងរាលដាលក្នុងតំបន់មិនត្រឹមតែមិនបានសម្លាប់ប៉ារ៉ាស៊ីតនេះទេ តែថែមទាំងធ្វើឲ្យវាស៊ាំនឹងថ្នាំផងដែរ៕