បាងកក —
ក្រុមអាជ្ញាធរថៃជាថ្មីម្តងទៀតបានពន្យាពេលការសម្រេចចុងក្រោយចំពោះកាលបរិច្ឆេទការបោះឆ្នោតជាតិដែលបានគ្រោងទុក នៅពេលក្រុមបាតុករប្រឆាំង រដ្ឋាភិបាលបានរំខានកិច្ចប្រជុំសំខាន់មួយ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះការវាយប្រហារគ្រាប់បែកដៃនិងការបាញ់ប្រហារបានសម្លាប់មនុស្សយ៉ាងតិច៣នាក់នៅទីតាំងមួយរបស់បាតុករប្រឆាំងនឹងរដ្ឋាភិបាល។ រឿងនេះបានធ្វើឲ្យអគ្គមេបញ្ជាការយោធារបស់ប្រទេសព្រមានថាយោធាអាចមានវិធានការ ប្រសិនបើអំពើហិង្សានៅបន្ត។
ក្រុមយោធាប្រទេសថៃជារួមមិនលូកដៃចូលក្នុងការជាប់គាំងនយោបាយរបស់ប្រទេស។ ក៏ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍អគ្គមេបញ្ជាការកងទ័ពបានថ្កោលទោសអំពើហិង្សាចុងក្រោយបំផុតមួយ ហើយព្រមានថា កងយោធាអាចនឹងចាត់វិធានការដើម្បីរក្សាច្បាប់និងសណ្តាប់ធ្នាប់សារធារណៈ ប្រសិនបើអំពើហិង្សានៅបន្តកើតមាន។
តែកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាទាល់ច្រកផ្នែកនយោបាយតាម រយៈការបោះឆ្នោតថ្មីមួយនេះ បានដើរថយក្រោយវិញនៅពេលក្រុមបាតុករ ប្រឆាំងនឹងរដ្ឋាភិបាលថៃហ៊ុំព័ទ្ធមូលដ្ឋានកងទ័ពអាកាសថៃមួយ ជាទីកន្លែងដែលរដ្ឋាភិបាលនិងគណៈកម្មការបោះឆ្នោតថៃជួបប្រជុំគ្នា។
នាយករដ្ឋមន្ត្រីស្តីទី នីវ៉ាត់ថាមរុង្គ ប៊ុនសុងផៃសាន (Niwatthamrong Bunsongphaisan) និងក្រុមមន្ត្រីរដ្ឋាភិបាលដទៃទៀតបានបង្ខំចិត្តគេចចេញពី ទីកន្លែងនោះខណៈពេលដែលក្រុមបាតុករបានចូលមកជិត ហើយបានធ្វើឲ្យកិច្ចប្រជុំស្តីអំពីថា តើត្រូវរៀបចំការបោះឆ្នោតខាងមុខនៅថ្ងៃទី២០ខែកក្កដាឬយ៉ាងណានោះត្រូវបញ្ឈប់ដោយការរំខាន។
ក្រោយមកលោកត្រូវជំនួសដោយលោក ស៊ីថេប ថោងស៊ូបាន (Suthep Thangsuban) មេដឹកនាំគណៈកម្មាធិការពលរដ្ឋសម្រាប់កំណែទម្រង់ប្រជាធិបតេយ្យប្រឆាំងនឹងរដ្ឋាភិបាល (PDRC) និងជាអតីតសមាជិកសភា ដែលបានពិភាក្សាជាមួយមន្ត្រីគណៈកម្មការបោះឆ្នោត។
អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ ជូឡាឡុងកន (Chulalongkorn) គឺលោក ធីទីណាន ពុងស៊ូធិរ៉ាក់ (Thitinan Pongsudhirak) ថ្លែងថា ការចរចានានាទំនងជាមិនអាចដោះស្រាយជម្លោះនយោបាយដែលកំពុងកើតឡើងបន្តនោះទេ ដោយសារភាគីទាំងពីរនៅមានការខ្វែងគំនិតគ្នាដ៏ស្រួចស្រាវជាច្រើននោះ។
«លោក ស៊ូធិប និង PDRC ចង់បានអ្វីដែលគេហៅថា រដ្ឋាភិបាលដែលជ្រើសតាំងឯករាជ្យមួយ ហើយរដ្ឋាភិបាលនិងក្រុមអ្នកគាំទ្ររដ្ឋាភិបាលមិនចង់បានដូច្នោះទេ។ លោក ស៊ូធិបបានពិភាក្សាជាមួយគណៈកម្មការបោះឆ្នោតក្រសួងរដ្ឋផ្សេងៗទៀត។ តែការពិភាក្សាទាំងនេះវាពឹងផ្អែកទៅលើការជ្រើសតាំងរដ្ឋាភិបាលដែលមានភាគីម្ខាងទៀតជំទាស់។ ដូច្នេះយើងបានឈានដល់ចំណុចមួយជាស្ថានការណ៍មិនអាចដោះស្រាយបានក្នុងប្រទេសថៃ ដែលភាគីនានាស្ថិតនៅឆ្ងាយពីគ្នាពេក»។
គណៈគ្រប់គ្រងគណបក្ស ភឿថៃ (Pheu Thai Party) ថ្លែងថា ខ្លួននឹងបន្តដាក់ សម្ពាធទៅមុខទៀតដើម្បីឲ្យមានការបោះឆ្នោតជាតិ បន្ទាប់ពីការបោះឆ្នោតកាល ពីខែកុម្ភៈត្រូវរារាំងដោយក្រុម PDRC ហើយបានធ្វើពហិការដោយគណបក្ស ប្រជាធិបតេយ្យដែលជាក្រុមជំទាស់នោះ។ ក្រុមបាតុករបានសច្ចាជាថ្មីទៀត ថានឹងរារាំងការបោះឆ្នោតខាងមុខ។
មន្ត្រី ជាន់ខ្ពស់គណបក្ស ភឿថៃ គឺលោកស្មាន ឡឺតវង្សរ៉ាត់(Smarn Lertwongrath) ថ្លែងថារដ្ឋាភិបាលបណ្តោះអាសន្នមានអំណាចក្នុងការស្នើឲ្យមានការ បោះឆ្នោត ហើយនឹងនៅបន្តអត់ធ្មត់រហូតទល់តែមានគណៈកម្មការបោះឆ្នោតយល់ព្រម ដាក់កាលបរិច្ឆេទការបោះឆ្នោតថ្មីមួយ។
«យើងមានសិទ្ធិអំណាច ធ្វើសេចក្តីព្រាងច្បាប់ដោយខ្លួនយើង។ តែប្រសិនបើ គណៈកម្មការបោះឆ្នោត និយាយថាពួកគេមិនអាចធ្វើសេចក្តីព្រាងច្បាប់នេះ បានទេ ពេលនោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងគណៈកម្មការបោះឆ្នោត ត្រូវតែធ្វើឡើងដោយឯកច្ឆន្ទ។ ប្រសិនមិនអាចព្រមព្រៀងជាឯកច្ឆន្ទទេ គណៈ កម្មការបោះឆ្នោតនឹងមានលេស និយាយថាយើងមិនអាចធ្វើសេចក្តីព្រាងច្បាប់ នោះបានទេ។ ដូច្នេះយើងត្រូវតែអត់ធ្មត់ ហើយធ្វើឲ្យអស់លទ្ធភាពដើម្បីឲ្យក្លាយ ជាសេចក្តីព្រាងច្បាប់មានការយល់ព្រមជាឯកច្ឆន្ទ»។
លោកស្មាន ថ្លែងទៀតថាក្រុមប្រឆាំងរដ្ឋាភិបាលទំនងជាមិនមានសិទ្ធិស្របច្បាប់ ដើម្បីស្នើឲ្យមានការតែងតាំងនាយករដ្ឋមន្ត្រីដោយគ្មានការបោះឆ្នោតទេ បើ យោងតាមរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ហើយរាល់ទង្វើណាមួយរបស់ពួកគេ អាចត្រូវ ជំទាស់ដោយក្រុមគាំទ្ររដ្ឋាភិបាល គឺក្រុមអាវក្រហម។
គណៈកម្មការកំណែទម្រង់ច្បាប់ប្រទេសថៃកាលពីថ្ងៃពុធបានផ្តល់សំណើជាបន្តបន្ទាប់ជាច្រើនក្នុងគោលបំណងបញ្ចប់ជម្លោះ។
តែអ្នកវិភាគឯករាជ្យផ្នែកច្បាប់ ប៊េនយ៉ាមីន ហ្សាវ៉ាក់គី (Benjamin Zawacki) បានថ្លែងថាស្ថាប័នតុលាការតែមួយមិនត្រូវក្រុមអ្នកគាំទ្ររដ្ឋាភិបាល មើលឃើញថា មានលក្ខណៈអព្យាក្រឹត(ឥតលម្អៀង)ទេ។ កាលពីសប្តាហ៍មុនតុលាការធម្មនុញ្ញ បានបណ្តេញលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត់(Yingluck Shinawatra)ចេញពីមុខតំណែងនិងមន្ត្រី៩នាក់ផ្សេងទៀតពីបទចោទប្រកាន់រឿងគ្រួសារនិយមដែលពាក់ព័ន្ធនឹងការរុះរើមន្ត្រីរាជការជាន់ខ្ពស់មួយរូបនោះ។
«នៅពេលលោកអ្នកមានអាជ្ញាកណ្តាលសំខាន់មួយ គឺតុលាការក្លាយជាផ្នែក មួយនៃជម្លោះ។ តុលាការមិនឈរឲ្យផុតពីជម្លោះ ជាភាគីទីបីដែលមិនទទួលផល ប្រយោជន៍ តែពិតជាប្រកាន់ថាជាភាគីមួយក្នុងជម្លោះទៅវិញ ពេលនោះហើយ តើលោកអ្នកនឹងធ្វើយ៉ាងម៉េចទៀត? ឥឡូវនេះក្នុងសង្គមថៃ ភាគីទាំងសងខាង ឃើញថាតុលាការជាស្ថាប័នមិនអព្យាក្រិត។ ក្រុមអាវក្រហមពិតជាមើលឃើញ យ៉ាងច្បាស់ថាតុលាការគឺជាផ្នែកមួយក្នុងកញ្ចប់ជម្លោះ»។
យ៉ាងហោចណាស់មានមនុស្ស២៨នាក់បានស្លាប់ ហើយមានមនុស្សរាប់រយនាក់ ត្រូវរងរបួសចាប់តាំងពីមានជម្លោះនយោបាយផ្ទុះឡើងកាលពីចុងឆ្នាំទៅ៕
ប្រែសម្រួលដោយ សុខ ខេមរា