ប៉ូលិសថៃអះអាងថា ការធ្វើឃាតលោក លិម គិមយ៉ា ជា«ការសងសឹកផ្ទាល់ខ្លួន»
Your browser doesn’t support HTML5
ប៉ូលិសថៃបានទម្លាយថា ករណីបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅលើទឹកដីថៃមិនមែនជារឿងនយោបាយឡើយ ហើយវាជាការសងសឹកផ្ទាល់ខ្លួនរវាងមេខ្លោងនៃឃាតកម្ម និងជនរងគ្រោះ។ ក៏ប៉ុន្តែ មន្រ្តីគណបក្សជំទាស់មួយចំនួនអះអាងថា ពួកគេមិនជឿលើការអះអាងនេះឡើយ ដោយចាត់ទុកថា វាជាការប្រឌិតរឿងមួយដើម្បីបន្ថយភាពតានតឹង។ លោក ស៊ុន ណារិន រាយការណ៍ឱ្យវីអូអេពីរាជធានីភ្នំពេញ៕