តុលាការ​ថៃ​រំលាយ​គណបក្ស​នយោបាយ​ដែល​ឈ្នះ​ការបោះឆ្នោត

តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាន​សម្រេច​កាលពី​ថ្ងៃពុធ​រំលាយ​គណបក្ស​ប្រឆាំង​«ឆ្ពោះ​ទៅមុខ»

តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ​បាន​សម្រេច​កាលពី​ថ្ងៃពុធ​រំលាយ​គណបក្ស​ប្រឆាំង​«ឆ្ពោះ​ទៅមុខ» (Move Forward) ​និង​ហាមប្រាម​នាយក​ប្រតិបត្តិ​របស់​គណបក្ស​នេះ​ រួមទាំង​សមាជិក​សភា​ដែល​ទើប​ជាប់ឆ្នោត​គឺ​លោក Pita Limjaroenrat ​ពី​នយោបាយរយៈពេល​មួយ​ទសវត្សរ៍។

ក្រុមអ្នកតស៊ូ​មតិ​កំណែ​ទម្រង់​បាន​និយាយ​ថា​ ការសម្រេចចិត្ត​របស់​តុលាការ​គឺជា​ការធ្វើឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ក្រុម​អភិរក្ស​និយម​ថៃ​ ដែល​បដិសេធ​មិន​ប្រគល់​អំណាច​ទៅឱ្យ​ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។

ចៅក្រម​ទាំង​ប្រាំបួន​រូប​បាន​សម្រេច​ថា​ គណបក្សដ៏ធំ​បំផុតនៅ​សភា​របស់​ប្រទេស​ថៃ​គួរតែ​ត្រូវ​រំលាយ ​ហើយ​នាយក​ប្រតិបត្តិ​របស់​បក្ស​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​ឆ្នាំចំពោះ​ការរំលោភ​លើ​ការការពារ​រដ្ឋធម្មនុញ្ញ​នៃ​រាជាធិបតេយ្យ​ ដោយ​សារតែ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០២៣​របស់​ពួកគេ​ដែល​អំពាវនាវឱ្យ​ធ្វើ​កំណែ​ទម្រង់​ច្បាប់​បរិហារ​កេរ្តិ៍​ព្រះមហាក្សត្រ​ ដែល​ចាត់ទុកជា​បទឧក្រិដ្ឋ​ចំពោះ​ការរិះគន់​ស្ថាប័នរាជា​និយម។

គណបក្ស​មុន​របស់​គណបក្ស​ឆ្ពោះ​ទៅមុខ​គឺ​គណបក្ស​អនាគត​ទៅមុខ​ (Future Forward) ត្រូវ បាន រំលាយ​ដោយ​តុលាការ​នេះ​ដែរ​ក្នុង​ឆ្នាំ​២០២០។

ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន ​ក្រោយមក​ លោក​ Pita ​បាន​បដិសេធ​ដោយ​ទឹកមុខ​ក្រៀមក្រំ​ ថា​ គណបក្ស​នេះ ​មិន​មាន​គោល​បំណងប្រឆាំង​របប​រាជា​និយម​នោះ​ទេ៕