មនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងទទួលបានសញ្ជាតិអាមេរិកនៅសប្តាហ៍ក្រោយនេះ ដើម្បីប្រារព្ធទិវារដ្ឋធម្មនុញ្ញនិងការចូលសញ្ជាតិអាមេរិក ដែលទិវានេះត្រូវបានគេប្រារព្ធនៅថ្ងៃទី១៧ ខែកញ្ញា។
ទីភ្នាក់ងារផ្តល់សញ្ជាតិនិងទទួលបន្ទុកជនអន្តោប្រវេសន៍របស់អាមេរិកបានឲ្យដឹងថា មនុស្សជាង ៣៨០០០នាក់នៅទូទាំងប្រទេសនឹងក្លាយជាពលរដ្ឋអាមេរិកាំង នៅក្នុងពិធីចំនួន ២៤០ ដែលធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកញ្ញា ដែលជាអំឡុងពេលមួយដែលមានអ្នកទទួលបានសញ្ជាតិអាមេរិកច្រើនជាងគេបំផុត។
ពិធីបុណ្យដែលច្រើនជាងធម្មតាបានចាប់ផ្តើមកាលពីថ្ងៃសុក្រម្សិលមិញនេះ ហើយដោយសារតែអាមេរិកប្រារព្ធទិវាគម្រប់ខួបទី១០០ឆ្នាំនៃទីភ្នាក់ងារឧទ្យានជាតិរបស់សហរដ្ឋអាមេរិកនោះ មានពិធីជាច្រើនដែលត្រូវបានធ្វើឡើងនៅតាមឧទ្យានជាតិនានានៅក្នុងប្រទេស។
មនុស្សរាប់រយនាក់បានស្បថដើម្បីក្លាយខ្លួនជាពលរដ្ឋអាមេរិកាំង។ អ្នកដែលចង់ទទួលបានសញ្ជាតិអាមេរិកត្រូវដើរលើគន្លងដែលស្របច្បាប់និងធ្វើទៅតាមគន្លងការិយាធិបតេយ្យដ៏វែងឆ្ងាយមួយ ដែលលទ្ធផលមិនមានភាពមិនប្រាកដប្រជា។
បេក្ខជនត្រូវបង្ហាញពីចំណេះដឹងទាក់ទិននឹងប្រវត្តិសាស្ត្រអាមេរិក ហើយត្រូវដឹងអំពីរដ្ឋាភិបាលនិងរដ្ឋធម្មនុញ្ញរបស់អាមេរិក ដោយត្រូវប្រឡងជាប់វិញ្ញាសាចូលសញ្ជាតិដែលមាន១០០សំណួរ៕