ភ្នំពេញ —
កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០០៤ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានគេបាញ់សម្លាប់នៅកណ្តាលទីក្រុងភ្នំពេញ។ នៅថ្ងៃពុធទី២២ខែមករា ឆ្នាំ២០១៤នេះ គឺអស់រយៈពេល១០ឆ្នាំគត់ដែលអតីតមេដឹកនាំកម្មករដ៏ល្បីល្បាញរូបនេះត្រូវបាញ់សម្លាប់។ ប៉ុន្តែតើយុត្តិធម៌សម្រាប់ជនរងគ្រោះរូបនេះនៅឯណា?
នេះគឺជាសំណួរដែលបានធ្លាក់លើរដ្ឋាភិបាលនិងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា។
ប្អូនប្រុសបង្កើតរបស់លោកជា វិជ្ជា គឺលោក ជា មុន្នី ដែលឡើងកាន់តំណែងជាប្រធានសហជីពសេរីកម្មករជំនួសបងប្រុសរបស់ខ្លួនថ្លែងថាលោកនៅតែទន្ទឹងរង់ចាំយុត្តិធម៌ឱ្យបងប្រុសរបស់លោក។
«អត់ទាន់ឃើញមានការចាប់ខ្លួនឃាតករពិតនៅឡើយ ហើយប្រសិនណាបើមិនទាន់មានការចាប់ខ្លួនឃាតករពិត យុត្តិធម៌អត់ទាន់កើតមានទេពីព្រោះយើងឃើញទាំងអស់គ្នាហើយ ចាប់សុខ សំអឿនជាឃាតករ ប៉ូលិសចាប់តែផ្តេសតែផ្តាសមកហ្នឹង។ ឥឡូវយើងថាយុត្តិធម៌នៅកន្លែងណាគ្រាន់តែដោះលែងសុខ សំអឿន និង ប៊ន សំណាង មកហ្នឹង»។
លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់បីគ្រាប់ចំក្បាល ទ្រូង និងដៃឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងក្បែរតូបលក់កាសែតមួយ ជាប់របងវត្តលង្កា ក្នុងក្រុងភ្នំពេញ។ មុនពេលឃាតករបាញ់សម្លាប់មេដឹកនាំសហជីពដ៏មានឥទ្ធិពលនិងល្បីល្បាញរូបនេះធ្លាប់ត្រូវទទួលបានសារគំរាមសម្លាប់និងត្រូវបានប៉ូលិសជំរុញឱ្យចាកចេញពីប្រទេសឬក៏ធ្វើការលាក់ខ្លួនមួយរយៈសិន ប៉ុន្តែលោកនៅតែបន្តជំហររបស់លោកក្នុងការទាមទារសិទ្ធិការងារនិងដំឡើងប្រាក់បៀវត្សរ៍ឱ្យកម្មកររោងចក្រ។
លោក ជា មុន្នី អះអាងថាមូលហេតុនៅពីក្រោយការធ្វើឃាតបងប្រុសរបស់លោកទំនងជាដោយសារទំនាក់ទំនងស្និទ្ធស្នាលរបស់លោកជា វិជ្ជាជាមួយគណបក្សសម រង្ស៊ី និងជាបុគ្គលបង្គោលក្នុងការទាមទារលក្ខខណ្ឌការងារសមស្របឱ្យកម្មករ។ លោក ជា មុន្នី អះអាងថាការអាកខានក្នុងការនាំជនល្មើសពិតប្រាកដយកមកផ្តន្ទាទោសគឺដោយសារមានបុគ្គលមានអំណាចនៅពីក្រោយសំណុំរឿងដ៏ចម្រូងចម្រាសមួយនេះ។
អ្នកស្រី ជា គឹមនី ភរិយាលោកជា វិជ្ជា ដែលបានទទួលសិទ្ធិជ្រកកោនជាមួយកូនស្រីភ្លាមនៅប្រទេសហ្វាំងឡង់បន្ទាប់ពីមរណភាពរបស់ស្វាមីអ្នកស្រីមិនអាចទំនាក់ទំនងបានទេនៅថ្ងៃនេះ។
ក្រោយការស្លាប់របស់លោក ជា វិជ្ជា មួយសប្តាហ៍ ជនសង្ស័យពីររូបគឺលោកប៊ន សំណាង និង សុខ សំអឿន ត្រូវបានឃាត់ខ្លួននិងក្រោយមកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២០ឆ្នាំពីបទមនុស្សឃាតហើយក្រោយមកឃាតករសិប្បនិម្មិតទាំងពីរនាក់នេះត្រូវបានដោះលែងឱ្យមានសេរីភាពនៅខែកញ្ញាឆ្នាំ២០១៣ដោយតុលាការកំពូលអះអាងថាពុំមានភស្តុតាងបញ្ជាក់ថាពួកគេជាឃាតករនោះទេ។
លោក ប៊ន សំណាង ថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថាការជាប់ពន្ធនាគារអស់រយៈពេលជាង៥ឆ្នាំជារឿងដ៏អយុត្តិធម៌មួយសម្រាប់លោក ប៉ុន្តែលោកមិនចង់ឮអ្វីទាំងអស់ពីរឿងនេះ។
«ខ្ញុំគិតថារឿងចង់បានយុត្តិធម៌ បងជា មុន្នី ដែលជាបងប្អូនលោក ជា វិជ្ជា ហ្នឹង គាត់ទាមទារហើយ។ សម្រាប់ខ្ញុំឯណេះសុំតែសុខសប្បាយទៅបានហើយ សូមកុំឱ្យមានរឿងអកុសល រឿងអត់ល្អកើតមកលើជីវិតខ្ញុំទៀត»។
ការស្លាប់របស់លោកជា វិជ្ជាធ្វើឱ្យចលនាទាមទារសិទ្ធិការងារនិងការដំឡើងប្រាក់បៀវត្សរ៍ដែលកំពុងពុះកញ្ជ្រោលនាពេលនោះរលត់បាក់ស្បាតទៅវិញ។ មួយទសវត្សរ៍ក្រោយមក បាតុកម្មក្នុងបុព្វហេតុដូចគ្នានេះបានកម្រើកឡើងម្តងទៀតហើយក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន ប៉ុន្តែត្រូវបានស្ងប់ស្ងាត់ទៅវិញដូចគ្នា បន្ទាប់ពីមានការបាញ់បង្ក្រាបដ៏ប្រល័យរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលនាំឱ្យមនុស្សយ៉ាងហោចណាស់ប្រាំនាក់បានស្លាប់ និងមានអ្នករងរបួសនិងចាប់ខ្លួនជាច្រើននាក់ផ្សេងទៀត។
លោកមេធាវី សុក សំអឿន ប្រធាននៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាមានប្រសាសន៍ថាការចាប់ជនស្លូតត្រង់យកមកទទួលទោសជំនួស ធ្វើឱ្យករណីសម្លាប់លោក ជា វិជ្ជា កាន់តែរងភាពអយុត្តិធម៌។
«បើរកអត់ឃើញដឹងតែអយុត្តិធម៌មួយហើយណាព្រោះអ្នកដែលធ្វើទោសកំហុសគាត់មិនទាន់ត្រូវបានគេកាត់ក្តី។ រឹតតែអយុត្តិធម៌មួយទៀតប្រសិនបើរដ្ឋអត់ខំប្រឹងរក។ ចាប់អ្នកផ្សេងមកបើយើងជឿថាប្រសិនបើលោកជា វិជ្ជាមានព្រលឹង មានន័យថាព្រលឹងរបស់លោកនៅតែអត់ស្ងប់ដដែល ព្រោះឃាតករពិតរកមិនទាន់ឃើញផង។ ហើយរឹតតែបាបថែមទៀតដោយយកមនុស្សមនុស្សស្លូតត្រង់ពីរនាក់មកដាក់ទោសជំនួស»។
លោក សុក សំអឿន អះអាងថាអាជ្ញាយុកាលក្នុងសំណុំរឿងនេះនៅមិនទាន់ផុតរលត់នៅឡើយទេ។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថាសម្រាប់ករណីលោក ជា វិជ្ជា ខាងអាជ្ញាធរមានសមត្ថកិច្ចត្រៀមខ្លួនក្នុងការអនុវត្តតាមបញ្ជារបស់តុលាការជានិច្ច ចំណែកឯករណីបាញ់សម្លាប់កម្មករជាថ្មីកាលពីដើមខែមករា រដ្ឋាភិបាលកំពុងបង្កើតគណៈកម្មការមួយស្វែងរកអ្នកញុះញង់ឱ្យមានអំពើហិង្សានេះ។
យ៉ាងណាក៏ដោយការស្លាប់របស់ក្រុមកម្មករចុងក្រោយដោយសារគ្រាប់កាំភ្លើងរបស់ក្រុមសមត្ថកិច្ចរបស់រដ្ឋាភិបាលបានធ្វើឲ្យតំណាងកម្មករនិងកម្មកររោងចក្រសរុបជិតដប់នាក់ហើយដែលត្រូវគេបាញ់សម្លាប់។
ព្រលឹងរបស់កម្មករទាំងនេះហាក់ដូចជាកំពុងរង់ចាំយុត្តិធម៌ដូចគ្នាទៅនឹងយុត្តិធម៌សម្រាប់ការបាញ់សម្លាប់មេដឹកនាំរបស់ពួកគេដ៏ល្បីល្បាញគឺលោកជា វិជ្ជា៕

Your browser doesn’t support HTML5