ការបោះឆ្នោតនានានៅកោះតៃវ៉ាន់ត្រូវបិទទ្វារនៅតាមកន្លែងដែលក្រុមអ្នកបោះឆ្នោតគូសសន្លឹកឆ្នោតនៅថ្ងៃសៅរ៍នេះ ក្នុងការបោះឆ្នោតដែលអាចនាំឲ្យមានការផ្លាស់ប្តូរដែនកោះនេះជាប្រវត្តិសាស្ត្រ ឲ្យទៅជាកន្លែងដែលមានលទ្ធិប្រជាធិបតេយ្យដ៏ខ្លាំងបំផុតមួយក្នុងតំបន់អាស៊ី។
ក្តីរំពឹងយ៉ាងខ្ពស់នោះគឺអ្នកឈ្នះការប្រកួតប្រជែង ហើយជា បេក្ខជនមកពីគណបក្សប្រឆាំងឈ្មោះថា គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ឬ Democratic Progressive Party (DPP) គឺលោកស្រី Tsai Ing Wen អាចក្លាយជាប្រធានាធិបតីស្រី្តដំបូងគេនៃកោះនេះ។
លោកស្រី Tsai បានគូសសន្លឹកឆ្នោតរបស់លោកស្រីនៅព្រឹកថ្ងៃសៅរ៍នេះ នៅឯសាលាបឋមសិក្សា Hsiu Lang ខាងក្រៅរដ្ឋធានីតៃប៉ិ។
លោកស្រីមានប្រសាសន៍ពីក្តីសង្ឃឹម និងជោគជ័យ ហើយក្រុមអ្នកគាំទ្ររបស់លោកស្រីក៏មានក្តីសង្ឃឹមពីជ័យជម្នះដែរ។
មេដឹកនាំតៃវ៉ាន់ត្រូវដោះស្រាយនៅពេលខាងមុខលើដែនកោះដែលជាដៃគូពាណិជ្ជកម្មជាមួយចិនដីគោក និងការពង្រឹងសេដ្ឋកិច្ចអន់ថយ ការជាប់គាំងមិន ឡើងប្រាក់ឈ្នួល ជាពិសេសសម្រាប់ពលករជាយុវជននោះ គឺជាបញ្ហាប្រឈម មុខរបស់មេដឹកនាំតៃវ៉ាន់នៅពេលអនាគត។
តៃវ៉ាន់ និងចិនបានបែកចេញពីគ្នាក្រោយសង្គ្រាមស៊ីវិលកាលពីឆ្នាំ១៩៤៩ តែក្រុងប៉េកាំងនៅតែចង់បង្រួបបង្រួមឡើងវិញនៅថ្ងៃណាមួយ៕