តៃវ៉ាន់ធ្វើសមយុទ្ធយោធានិងការវាយលុកតាមអាកាសធំបំផុត ខណៈមានការគំរាមកំហែងពីចិន
Your browser doesn’t support HTML5
តៃវ៉ាន់ធ្វើសមយុទ្ធយោធាប្រចាំឆ្នាំនៅចុងខែកក្កដា ខណៈខ្យល់ព្យុះទីហ្វុង Gaemi បក់បោកទៅលើកោះនេះ។ សមយុទ្ធយោធាឆ្នាំនេះរួមមានការវាយលុកតាមអាកាសដើម្បីឱ្យសាធារណជនដឹងអំពីរបៀបឆ្លើយតបទៅលើការវាយប្រហារពីចិននិងដឹងថាត្រូវជ្រកកោននៅទីណា។ ក្រុមមន្ត្រីមានគោលបំណងធ្វើឱ្យសមយុទ្ធយោធាឆ្នាំនេះឱ្យមានភាពកាន់តែជាក់ស្តែងអាចដែលធ្វើទៅបាន។ លោកWilliam Yang នៃ VOA រាយការណ៍បន្ថែមពីទីក្រុងតៃប៉ិ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។