ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​បរទេស​បង្ហាញ​ពី​ភាព​តានតឹង​របស់​ចិន​លើ​កោះតៃវ៉ាន់


ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​នៃ​គណៈប្រតិភូ​បរទេស​ធំ​ជាង​គេ ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te ថ្លែង​នៅ​ក្នុង​ការ​ជួប​ជុំ​នៃ​គណៈប្រតិភូ​បរទេស​ធំ​ជាង​គេ ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ក្រុង​តៃប៉ិ ប្រទេស​តៃវ៉ាន់ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

សមាជិក​សភា​៤៩​រូប​មកពី​ប្រទេស​ចំនួន២៤​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​ថា​តើ​ចិន​នឹង​បង្កើន​ការតានតឹង​ជាមួយ​កោះ​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ​យ៉ាង​ដូចម្តេច​ហើយ​នឹង​វាយ​តម្លៃ​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​លើ​ជម្លោះដែល​អាច​មាន​លើ​សហគមន៍​អន្តរជាតិ។

សន្និសីទ​កំពូល​រយៈពេល​២​ថ្ងៃ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធភាព​អន្តរ​សភា​ស្តីពី​ចិន​ឬ IPAC ជា​ក្រុម​មួយ​ដែល​រួមមាន​សមាជិក​សភា​រាប់​រយ​នាក់​មកពី​ប្រទេស​ចំនួន​៣៥​ដែល​មាន​ការព្រួយ​បារម្ភ​អំពី​ថាតើ​ប្រទេស​ប្រជាធិបតេយ្យ​ត្រូវ​ដោះស្រាយ​ជាមួយ​ចិន​យ៉ាង​ដូចម្តេច។ សន្និសីទ​នេះ​បាន​នាំ​ប្រតិភូ​បរទេស​ដ៏​ធំ​បំផុតដែល​មិន​ធ្លាប់​មាន​កាលពី​ពេល​មុន​មក​កាន់​កោះ​តៃវ៉ាន់។

ក្នុង​សុន្ទរកថា​ដ៏​សំខាន់​មួយ​កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោក Lai Ching-te បាន​និយាយ​ថា​ការគំរាម​កំហែង​របស់​ចិន​ដល់​ប្រទេស​ណាមួយ​ជា​ការគំរាម​កំហែង​ដល់​ពិភពលោក។

សន្និសីទ​កំពូល​ដ៏​កម្រ​ដែល​បាន​នាំ​សមាជិក​សភា​ជា​ច្រើន​មកពី​ទូទាំង​សាកល​លោក​ដើម្បី​មក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ភ្ញៀវ​បរទេស​ដែល​បាន​កើនឡើង​ចាប់តាំង​ពី​អតីត​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក​ស្រី Nancy Pelosiបាន​ទៅ​បំពេញ​ទស្សនកិច្ច​កោះ​នោះ​កាលពី​ខែ​សីហា​ដែល​មាន​រយៈពេល​ជិត២ឆ្នាំ​ហើយ៕

XS
SM
MD
LG