ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​តៃវ៉ាន់​ទៅ​សួរ​សុខទុក្ខ​ទាហាន​នៅ​ប្រជុំ​កោះ Penghu


ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te ថតរូប​ជាមួយកងទ័ពជើងទឹក​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ដើម្បី​ត្រួតពិនិត្យ​កងទ័ព​យោធា​នៅ​ក្រុមហ៊ុន​ការពារ​អាកាសតំបន់ North Camp Area of ​​Dacheng ក្នុង​កោះ Penghu កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ប្រធានាធិបតី​តៃវ៉ាន់ លោក Lai Ching-te ថតរូប​ជាមួយកងទ័ពជើងទឹក​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ដើម្បី​ត្រួតពិនិត្យ​កងទ័ព​យោធា​នៅ​ក្រុមហ៊ុន​ការពារ​អាកាសតំបន់ North Camp Area of ​​Dacheng ក្នុង​កោះ Penghu កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។

ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Ching-te បាន​អរគុណ​កងទ័ព​តៃវ៉ាន់​ដែល​ជិះ​នៅ​លើ​នាវា​ចម្បាំង​មួយ​គ្រឿង​កាលពី​ថ្ងៃ​សុក្រ​ចំពោះ​ការ​ការពារ​កោះ​តៃវ៉ាន់ និង​បាន​សន្យា​ថា​នឹង​ជួយ​គាំទ្រ​ពួកគេ។ លោក​អរគុណ​និង​សន្យា​ដូច្នេះ​នៅ​ពេល​ដែល​លោក​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រជុំ​កោះ​ដាច់ស្រយាល​មួយ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ចិន​បាន​អះអាង​ថា តៃវ៉ាន់​ដែល​ជា​កោះ​ប្រជាធិបតេយ្យ​គឺជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន និង​ថា​ខ្លួន​នឹង​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់​ដើម្បី​ដណ្ដើម​កាន់កាប់​កោះ​តៃវ៉ាន់​ឱ្យ​មក​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

ដំណើរ​ទស្សនកិច្ច​របស់​លោក Lai ទៅកាន់​ប្រជុំ​កោះ Penghu នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​បាន​ធ្វើឡើង ស្របពេល​ដែល​ចិន​បាន​បង្កើន​សម្ពាធ​យោធា​និង​នយោបាយ​លើ​តៃវ៉ាន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។

លោក Lai បាន​ប្រាប់​អ្នក​ជិះ​នៅលើ​នាវា​ចម្បាំង​នោះ​ថា៖ «ខ្ញុំ​ចង់​សង្កត់ធ្ងន់​ថា រដ្ឋាភិបាល​នឹង​គាំទ្រ​អ្នក​ទាំងអស់​គ្នា»។

លោក Lai បាន​បន្ថែម​ថា៖ «អ្នក​ទាំងអស់​គ្នា​គឺជា​កងកម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ការពារ​សន្តិសុខ​ជាតិ។ ខ្ញុំ​ចង់​អរគុណ​អ្នក​សម្រាប់​ការ​តាំងចិត្ត​ប្រចាំ​ថ្ងៃ​របស់​អ្នក»។

ទីតាំង​របស់​ប្រជុំ​កោះ Penghu នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មាន​ន័យ​ថា ប្រជុំ​កោះ​នេះ​ទំនង​អាច​ជា​ខ្សែ​ជួរមុខ​នៃ​ការ​ឈ្លានពាន​ណាមួយ​របស់​ចិន​ដែល​អាច​កើតឡើង៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG