អ្នករួចជីវិតពីគុកខ្មែរក្រហមទទូចឲ្យពន្លឿនការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម
Your browser doesn’t support HTML5
ជនរងគ្រោះដែលរួចជីវិតពីគុកខ្មែរក្រហមម្នាក់បានទទូចឲ្យ អ.ស.ប.និងរដ្ឋាភិបាលកម្ពុជាពន្លឿនការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម ក្នុងពេលដែលកម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្ស។ លោក ស៊ុំ រិទ្ធី អាយុ៦២ឆ្នាំ បានគូរគំនូរជាច្រើនភ្ជាប់ជាមួយនឹងការតាំងចិត្តរបស់លោកក្នុង ការរកយុត្តិធម៌ជូនជនរងគ្រោះនិងសម្រាប់ខ្លួនលោកផ្ទាល់ ដែលរងការធ្វើទារុណកម្ម និងការកាប់សម្លាប់ក្នុងគុកមួយនៅក្នុងខេត្តសៀមរាបក្នុងរបបវាល ពិឃាត នៅទសវត្សរ៍១៩៧០។ ការទាមទាររកយុត្តិធម៌នេះធ្វើឡើងចំពេលដែលកម្ពុជា និងពិភពលោកប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិដែលពិភពលោកប្តេជ្ញាថា នឹងគោរពសិទ្ធិមនុស្ស។ លោកសុខ ខេមរា និងលោកនៅ វណ្ណារិន នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕