បញ្ហាអន្តោប្រវេសន៍នៅតែជាបញ្ហាប្រឈមនៅក្នុងឆាកនយោបាយរបស់អាមេរិក ខណៈការបោះឆ្នោតសភាពាក់កណ្តាលអណាត្តិប្រធានាធិបតីខិតជិតមកដល់ ហើយការស្ទង់មតិមួយចំនួនទំនងជាបង្ហាញថាពួកអ្នកបោះឆ្នោតសភាពាក់កណ្តាលអណាត្តិប្រធានាធិបតីស្នើឲ្យពលរដ្ឋអាមេរិកាំងភាគច្រើនគាំទ្រការដាក់កំហិតលើចំនួនជនអន្តោប្រវេសន៍ដែលចូលមកក្នុងសហរដ្ឋអាមេរិក។
យោងតាមការស្ទង់មតិកាលពីខែមេសារបស់ក្រុមហ៊ុនស្ទង់មតិដែលជាក្រុមហ៊ុនស្រាវជ្រាវរបស់ពួកអ្នកអភិរក្សនិយមបានបង្ហាញថា ជិតពីរភាគបីនៃពលរដ្ឋអាមេរិកាំងគាំទ្រការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានសួរទៅកាន់អ្នកបោះឆ្នោតអំពី «គោលនយោបាយរបស់រដ្ឋាភិបាលសហព័ន្ធនាពេលបច្ចុប្បន្នដែលបានចេញប័ណ្ឌការងារសម្រាប់មួយជីវិតដល់ជនអន្តោប្រវេសន៍ចំនួនប្រមាណ១លាននាក់បន្ថែមទៀតនៅក្នុងសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ តាមរយៈគោលនយោបាយដែលជិតស្មើនឹងចំនួនជនអន្តោប្រវេសន៍ថ្មីៗនេះ តើរដ្ឋាភិបាលគួរបន្ថែមចំនួនជារៀងរាល់ឆ្នាំឬ?» ៦៤ភាគរយនិយាយថារដ្ឋាភិបាលសហព័ន្ធគួរតែបន្ថែមចំនួនជនអន្តោប្រវេសន៍តិចជាងនេះ»។ គេសង្កេតឃើញថាការយល់ឃើញបែបនេះកើតមានក្នុងចំណោមបុរស ស្ត្រី ពួកសាធារណរដ្ឋ អ្នកឯករាជ្យ ពួកប្រជាធិបតេយ្យ និងពួកអ្នកនិយាយភាសាអេស្ប៉ាញ៕