ភ្នំពេញ —
តំណាងបុគ្គលិកស្ថានីយប្រេងឥន្ធនៈកាល់តិចប្រមាណ៣០នាក់នៅថ្ងៃព្រហស្បតិ៍នេះបានយកញ្ញត្តិទៅដាក់នៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដើម្បីស្វែងរកដំណោះស្រាយបន្ទាប់ពីពួកគេបានធ្វើកូដកម្មអស់រយៈពេលបួនថ្ងៃដោយគ្មានដំណោះស្រាយ។
ក្នុងញ្ញតិ្តរបស់ខ្លួន ក្រុមបុគ្គលិកស្ថានីយកាល់តិចបានស្នើឱ្យស្ថានទូតសហរដ្ឋអាមេរិកជួយជំរុញឱ្យក្រុមហ៊ុននេះផ្តល់ប្រាក់រង្វាន់ប្រចាំឆ្នាំឬប្រាក់ខែទី១៣ដល់បុគ្គលិកខ្លួន និងដំឡើងប្រាក់ខែគោលដល់បុគ្គលិកផ្នែកអនាម័យ បុគ្គលិកផ្នែកចាក់ប្រេង និងផ្នែកប្តូរប្រេងឱ្យបាន១៦០ដុល្លារនិងដំឡើង៥០ដុល្លារពីលើប្រាក់ខែ១៣០ដុល្លារដល់បុគ្គលិកផ្នែកគិតបញ្ជី។
លោក ស មូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្ពុជា ដែលជួយជ្រោមជ្រែងការទាមទាររបស់ក្រុមបុគ្គលិកស្ថានីយកាល់តិចឱ្យដឹងថាក្រុមបាតុករចង់ឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកអន្តរាគមន៍ក្នុងរឿងនេះ។
លោកបន្តថា៖ «ដោយសារ Chevron ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ហើយមកទល់ពេលនេះបងប្អូននិយោជិតនៅតែបន្តធ្វើកូដកម្មដើម្បីទាមទារប្រាក់ខែសមរម្យនៅឡើយ។ ដូច្នេះយើងចង់ឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកហ្នឹងធ្វើអន្តរាគមន៍ហើយជួយឱ្យដោះស្រាយបញ្ហាពីរចំណុចដែលនៅសល់ដល់បងប្អូននិយោជិត»។
ក្រុមបុគ្គលិកក្រុមហ៊ុនកាល់តិចប្រមាណ៣០០នាក់បានធ្វើកូដកម្មនៅតាមស្ថានីយរៀងៗខ្លួនចំនួន១៨ទូទាំងក្រុងភ្នំពេញចាប់តាំងពីថ្ងៃច័ន្ទមកម្ល៉េះដោយទាមទារការដំឡើង ប្រាក់ខែរហូតដល់១៦០ដុល្លារក្នុងមួយខែនិងទាមទារឱ្យមានប្រាក់ខែទី១៣។
កាលពីថ្ងៃអង្គារតំណាងក្រុមហ៊ុននិងនិយោជិតបានជួបចរចាគ្នាម្តងមកហើយប៉ុន្តែបានបរាជ័យទៅវិញ នៅពេលដែលក្រុមហ៊ុនស្នើសុំរក្សាពេល២ទៅ៣ខែដើម្បីស្រាវជ្រាវពីលទ្ធភាពដំឡើងប្រាក់ខែនេះ ប៉ុន្តែក្រុមបុគ្គលិកនៅតែទាមទារឱ្យមានដំណោះស្រាយភ្លាមៗ។
លោក John Simmons អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឆ្លើយតបនឹងសំណួររបស់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមសារអេឡិកត្រូនិកយ៉ាងដូច្នេះថា៖ «ខណៈដែលស្ថានទូតសហរដ្ឋអាមេរិកមិនពាក់ព័ន្ធនឹងកិច្ចសន្យាចរចារវាងភាគីនិយោជិតនិងនិយោជករបស់ពួកគេក៏ដោយ ប៉ុន្តែយើងគាំទ្រយ៉ាងពេញទំហឹងនូវសិទ្ធិកម្មករទាំងអស់ក្នុងការចរចាដោយស្របច្បាប់និងសន្តិវិធីសម្រាប់ប្រាក់បៀវត្សរ៍សមរម្យនិងលក្ខខណ្ឌការងារមានសុវត្ថិភាព»។
ស្ថានីយប្រេងឥន្ធនៈកាល់តិចជាផ្នែកមួយរបស់ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនផលិតប្រេងឥន្ធនៈនិងឧស្ម័នដ៏ធំបំផុតមួយលំដាប់អន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ កាលពីឆ្នាំ២០១៣ ក្រុមហ៊ុននេះរកចំណូលបានជាង២២០ពាន់លានដុល្លារអាមេរិកពីការលក់និងចែកចាយប្រេងឥន្ធនៈ។ នេះបើតាមគេហទំព័ររបស់ក្រុមហ៊ុននេះ។
លោកស្រី តាន់ ចាន់ឡេក អ្នកនាំពាក្យក្រុមហ៊ុន Chevron ប្រចាំកម្ពុជាថ្លែងប្រាប់វីអូអេតាមសារអេឡិកត្រូនិកថា អាទិភាពរបស់ខ្លួននៅពេលនេះគឺដោះស្រាយបញ្ហានេះដោយសុឆន្ទៈនិងបន្តប្រតិបត្តិការការងាររបស់ខ្លួនដើម្បីកាត់បន្ថយការលំបាកដល់សាធារណជន។
យ៉ាងណាក៏ដោយ មកទល់ថ្ងៃព្រហស្បតិ៍នេះស្ថានីយប្រេងឥន្ធនៈកាល់តិចទាំងអស់ក្នុងក្រុងភ្នំពេញនៅមិនទាន់បើកទ្វារដំណើរការនៅឡើយដោយសារគ្មានបុគ្គលិកធ្វើការហើយមកទល់ពេលនេះ កិច្ចចរចារវាងភាគីនិយោជិតនិងនិយោជកស្ថានីយកាល់តិចនៅតែស្ថិតក្នុងភាពជាប់គាំងនៅឡើយ ស្របពេលដែលកិច្ចចរចាគ្រោងនឹងចាប់ផ្តើមជាថ្មីនៅថ្ងៃទី២០ខែឧសភាសប្ដាហ៍ក្រោយ៕