អ្នកបោះឆ្នោតខ្លះថា រង់ចាំមើលការអនុវត្តជាជាងស្តាប់ការឃោសនាកម្មវិធីនយោបាយរបស់គណបក្សនីមួយៗ
Your browser doesn’t support HTML5
នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០២៣ នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមឈរឈ្មោះបោះឆ្នោត។ គណបក្សមួយចំនួនបានឱ្យដឹងពីគោលនយោបាយសំខាន់ៗរបស់ខ្លួន ដើម្បីយកឈ្នះក្នុងការបោះឆ្នោត។ ប៉ុន្តែអ្នកបោះឆ្នោតខ្លះថា ពួកគេមិនទាន់ទុកចិត្តបានថា គណបក្សទាំងនោះ អាចបំពេញបានគ្រប់គោលនយោបាយទាំងនោះនោះទេ ហើយថា ពួកគេចង់ឃើញការអនុវត្តជាក់ស្តែង។ លោក ហ៊ុល រស្មី និងលោក ពិន ស៊ីសុវណ្ណ រាយការណ៍ពីរាជធានីភ្នំពេញ៕