ភ្នំពេញ —
រយៈពេលមួយសប្តាហ៍មកហើយក្រោយពីបានដោះលែងឱ្យមានសេរីភាពពីពន្ធនាគារវិញលោក ប៊ន សំណាង និង លោក សុខ សំអឿន ដែលអង្គការសង្គមស៊ីវិលចាត់ទុកថាជាឃាតករសិប្បនិម្មិតជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកជា វិជ្ជានោះកំពុងប្រឈមនឹងអនាគតមិនច្បាស់លាស់មួយដោយមិនទាន់មានគម្រោងថានឹងរៀបចំជីវិតរបស់ខ្លួនយ៉ាងណានៅឡើយទេ។
លោក ប៊ន សំណាងនិងសុខ សំអឿន ត្រូវបានតុលាការកំពូលកាលពីសប្តាហ៍មុនបានសម្រេចដោះលែងឱ្យមានសេរីភាពវិញបន្ទាប់ពីតុលាការរកឃើញថាពួកគេគ្មានកំហុសជាប់ពាក់ព័ន្ធនឹងការបាញ់សម្លាប់លោកជា វិជ្ជា អតីតមេដឹកនាំសហជីពកម្មករនៃប្រទេសកម្ពុជាទេ។
ប៊ន សំណាងក្រោយពីបានដោះលែងចេញពីពន្ធនាគារបានទៅរស់នៅជាមួយក្រុមគ្រួសារនៅខណ្ឌទួលគោក។ ចំណែកលោកសុខ សំអឿនបានទៅរស់នៅឯស្រុកកំណើតនៅក្នុងស្រុកគីរីវង្សខេត្តតាកែវ។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទដោយមិនបានក្បោះក្បាយដោយសារតែបានធ្លាក់ខ្លួនឈឺក្រោយពីចេញពីពន្ធនាគារលោក ប៊ន សំណាងបាននិយាយយ៉ាងខ្លីថាលោកមិនទាន់មានគម្រោងថានឹងប្រកបរបរចិញ្ចឹមជីវិតដោយផ្តើមចេញពីចំណុចណាមួយនោះទេ។
ចំណែកលោក សុខ សំអឿនពីខេត្តតាកែវលោកបាននិយាយប្រាប់ថាលោកក៏មិនទាន់មានគម្រោងណាមួយសម្រាប់ជីវិតរបស់លោកដែរក្រោយពីបានដោះលែងចេញពីពន្ធនាគារ។
លោក សុខ សំអឿនបានបញ្ជាក់ថាមូលហេតុដែលលោកមិនទាន់គិតគូពីការប្រកបរបរចិញ្ចឹមជីវិតដោយសារតែលោកមិនទាន់បានទទួលដីការសម្រេចឱ្យដោះលែងពីតុលាការកំពូលនៅឡើយ។
លោកបានដាក់មន្ទិលសង្ស័យថាតើរដ្ឋាភិបាលមានបំណងយ៉ាងណាទៀតចំពោះរូបលោកបានជាមិនចេញដីការសម្រេចឱ្យដោះលែង។
លោកនិយាយថា៖ «ខ្ញុំអត់កក់ក្តៅសោះ កាលណាអត់ទាន់មានអ្វីដែលរៀបឱ្យយើងនៅដល់ដៃ។ខ្ញុំអត់កក់ក្តៅ។អត់មានអ្វីជាសំអាង»។
វាហាក់ដូចជាមិនមានមូលហេតុអ្វីធំដុំនោះទេក្នុងការពន្យាពេលនេះ។
លោកសុខ សំអឿនបានបន្ថែមថា៖ «មូលហេតុដែលខ្ញុំបានដឹងគឺថាគេរៀបចំឯកសារមិនទាន់ តែប៉ុណ្ណោះទេ»។
លោកប៊ន សំណាងនិងលោកសុខ សំអឿនបានជាប់ពន្ធនាគាររយៈពេលជិត៦ឆ្នាំដោយគ្មានកំហុសក្នុងករណីធ្វើឃាតលើលោកជា វិជ្ជា។
លោក ជា វិជ្ជាអតីតមេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០០៤ក្នុងពេលដែលលោកបានអង្គុយអានកាសែតនៅតូបលក់កាសែតមួយជិតវត្តលង្កា។
រយៈពេល៦ឆ្នាំនៃការឃុំខ្លួនក្នុងពន្ធនាគារបើទោះបីជាតុលាការរកឃើញថាគ្មានកំហុសក៏ដោយក៏ជនរងគ្រោះជាប់ឃុំឃាំងដោយអយុត្តិធម៌ទាំងពីរនៅតែមិនច្បាស់ក្នុងចិត្តថានឹងដាក់ពាក្យបណ្តឹងដើម្បីទាមទារសំណងជំងឺចិត្តឬមិនដាក់ទេ។
លោកប៊ន សំណាងនិយាយថា៖ «ជំងឺចិត្តខ្ញុំសុំមិនធ្វើអត្ថាធិប្បាយ។ ខ្ញុំអត់ចង់និយាយរឿងហ្នឹង»។
លោក ជុំ សុវណ្ណាលី មេធាវីការពារក្តីឱ្យ ប៊ន សំណាងបានបញ្ជាក់ថាតាមផ្លូវច្បាប់កូនក្តីរបស់លោកអាចទាមទារសំណងការខូចខាតជាសរុបដូចជា៖ការរកអត់ឃើញកំហុស ទាក់ទិននឹងកេរ្តិ៍ឈ្មោះ កិត្តិយស និងការជាប់ឃុំកន្លងទៅបានប៉ះពាល់ដល់សុខភាពអ្វីខ្លះគឺត្រូវតែមានសំណង។
លោកបានបញ្ជាក់ថាមកដល់ពេលនេះកូនក្តីរបស់លោកសុំពេលដើម្បីពិភាក្សាជាមួយក្រុមគ្រួសារសិន។
លោកនិយាយថា៖ «ខ្ញុំសួរគាត់ម្តងគាត់មិនទាន់ឆ្លើយគាត់ថាចាំពិភាក្សាជាមួយម្តាយគាត់ហើយនឹងអង្គការលីកាដូ។អាហ្នឹងវាទាល់តែគាត់ទាមទារដែរ។បើសិនជាគាត់ទាមទារអាហ្នឹងបានបានហើយបើសិនជាគាត់បោះបង់ចោលឱកាសហ្នឹង នោះគេមិនដោះស្រាយឱ្យគាត់ដែរ»។
យោងតាមសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីសប្តាហ៍មុនបានបិទផ្លូវមិនឱ្យលោក ប៊ន សំណាងនិងលោក សុខ សំអឿន ប្តឹងទាមទារសំណងជំងឺចិត្តទេក្រៅពីសម្រេចទម្លាក់ចោលបទចោទពីបទឃាតកម្មលើលោកជា វិជ្ជានិងសម្រេចដោះលែងអ្នកទាំងពីរឱ្យមានសេរីភាពវិញតែប៉ុណ្ណោះ។
លោក ហុង គឹមសួនមេធាវីការពារក្តីឱ្យលោក សុខ សំអឿនបានបញ្ជាក់ថាកូនក្តីរបស់លោកគួរតែទទួលបានសំណងជំងឺចិត្តតែអាស្រ័យទៅលើការប្តឹងរបស់សាម៉ីខ្លួនតែប៉ុណ្ណោះ៕