វ៉ាស៊ីនតោន —
កំណត់អ្នកនិពន្ធ៖ ទំព័រ Facebook របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃសុក្រទី១៤ ខែមិថុនានេះ បានកើនចំនួនអ្នកគាំទ្ររហូតដល់ជាង៧០.០០០នាក់។ លោកអះអាងថា ចំនួននេះធ្វើឲ្យលោកក្លាយជាអ្នកនយោបាយខ្មែរដែលមានប្រជាប្រិយភាពជាងគេនៅលើ Facebook នៅជិតពេលការបោះឆ្នោតនេះ ហើយឈ្នះទាំងទំព័រ Facebook មួយដែលមានឈ្មោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែនផងដែរ។ លោក សម រង្ស៊ី មានសុទិដ្ឋិនិយមថាវត្តមានរបស់លោកតាមប្រព័ន្ធអ៊ីនធឺណិតអាចជួយលោកទាក់ទាញអ្នកបោះឆ្នោតវ័យក្មេងនិងអ្នកបោះឆ្នោតផ្សេងទៀតដោយកាត់បន្ថយការកាន់កាប់ផ្តាច់មុខរបស់គណបក្សកាន់អំណាចចំពោះប្រព័ន្ធផ្សព្វផ្សាយ។
លោក សឹង សុផាត នៃវីអូអេ បានសម្ភាសលោកសម រង្ស៊ីកាលពីសប្តាហ៍មុនអំពីសិទិដ្ឋិនិយមរបស់លោកចំពោះការប្រើបណ្តាញសង្គមដើម្បីទាក់ទាញយុវជននិងឃ្លាំមើលក្នុងការបោះឆ្នោត ដែនកំណត់របស់បណ្តាញសង្គម និងការដកពិសោធន៍របស់លោកអំពីការបោះឆ្នោតប្រទេសម៉ាឡេស៊ីកាលពីដើមខែឧសភាកន្លងទៅនេះ។
ប្រិយមិត្តអាចស្តាប់បទសម្ភាសន៍ទាំងស្រុងនៅទីនេះ៖
តើអ្នកយល់ថា បណ្តាញសង្គមដូចជា Facebook នឹងមានឥទ្ធិពលកម្រិតណាដែរនៅក្នុងការឃោសនាបោះឆ្នោតខាងមុខនេះ?

Your browser doesn’t support HTML5
តើអ្នកយល់ថា បណ្តាញសង្គមដូចជា Facebook នឹងមានឥទ្ធិពលកម្រិតណាដែរនៅក្នុងការឃោសនាបោះឆ្នោតខាងមុខនេះ?