ជន​មូស្លីម​ដែល​ជា​អ្នក​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​តួកគី​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ភាព​ជិតស្និទ​របស់​រុស្ស៊ី​និង​តួកគី

លោក Recep Tayyip Erdogan ប្រធានាធិបតី​តួកគី (រូប​ឆ្វេង) និង​លោក Vladimir Putin ប្រធានាធិបតី​រុស្ស៊ី។

ដោយ​ជំនួប​រវាង​ប្រធានាធិបតី Vladimir ​នៃ​ប្រទេស​រុស្ស៊ី​និង​ប្រធានាធិបតី Recep Tayyip Erdogan នៃ​ប្រទេស​តួកគី​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​សីហា មាន​ការ​អន្ទះសារ​ខ្លាំង​បំផុត​ក្នុង​ចំណោម​ក្រុម​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ពិសេស​នៅ​ក្នុង​ប្រទេស​តួកគី។ ពួក​អ្នក​កាន់​សាសនា​ឥស្លាម​និយាយ​ភាសា​រុស្ស៊ី​រាប់​ពាន់​នាក់ ​មាន​ការ​ភ័យ​ខ្លាច​ថា ​ភាព​ប្រសើរ​ឡើង​នូវ​ចំណង​ទាក់​ទង​រវាង​តួកគី​និង​រុស្ស៊ី​នឹង​មាន​ផលប៉ះពាល់​ដល់​ពួកគេ។

ពួក​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ទាំង​នោះ ​បាន​ហៅ​ខ្លួនគេ​ថា «Muhajir» ​ជា​ភាសា​អារ៉ាប់​សម្រាប់​មនុស្ស​ដែល​ត្រូវ​បាន​និរទេស​ពី​ប្រទេស​កំណើត​របស់​ខ្លួន​បណ្តាល​មក​ពី​ជំនឿ​សាសនា​របស់​ខ្លួន​ហើយ​បាន​ស្វះស្វែង​ដើម្បី​តាំង​ទីលំនៅ​នៅ​ក្នុង​រដ្ឋ​នានា​ដែល​បាន​ច្បាប់ Sharia ​ឬ​ច្បាប់​ឥស្លាម។

ខណៈ​ដែល​រដ្ឋាភិបាល​តួកគី ​ទទូច​ថា តួកគី​ជា​ប្រទេស​មិន​ទាក់​ទង​នឹង​សាសនា​ ជនជាតិ​រុស្ស៊ីកាន់​សាសនា​ឥស្លាម​រាប់​ពាន់​នាក់​ដែល​បាន​គេច​ចេញ​ពី​អ្វី​ដែល​អង្គការ​សិទ្ធិ​មនុស្សហៅ​ថា ​ការ​ធ្វើ​បាប​ពី​កងកម្លាំង​សន្តិសុខ​ដ៏​មាន​អំណាច​របស់រដ្ឋាភិបាល​ក្រុង​មូស្គូបាន​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​តួកគី។ ​ពួក​អាជ្ញាធរ​រុស្ស៊ី ​ចោទ​ប្រកាន់​ពួកគេ​ជា​ច្រើន​ថា​ជា​អ្នក​ប្រកាន់​លទ្ធិ​ជ្រុល​និយម​និង​ជាភេរជន​ទៀត​ផង។

​ការ​ចោទ​ប្រកាន់​ទាំងនោះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ឡើង​នៅ​ពេលដែល​ស្តេច​សង្គ្រាម​រដ្ឋ​ឥស្លាម​មាន​ប្រភពពី​រដ្ឋ Chechen ​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​មេគំនិត​នៃ​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ខែ​មុន​ទៅ​លើ​ព្រលាន​យន្តហោះ Ataturk ​នៃ​ទីក្រុង​ Istanbul។​ អ្នកវាយ​ប្រហារ​៣​នាក់ ​បាន​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​ថា​ជា​ពលរដ្ឋ​រុស្ស៊ី ពលរដ្ឋ​អ៊ូសបេគីស្ថាន (Uzbekistan) ​និង​ពលរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan)។

ពលរដ្ឋ​រុស្ស៊ី​២នាក់​ទៀត ​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ភេរវជន​សាកលលោក​ដោយ​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា​ រួមមាន Airat Vakhito ​អតីត​អ្នក​ទោស​មន្ទីរ​ឃុំ​ឃាំង Guantanamo ​ដែល​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​ត្រូវចាប់​ខ្លួន​ទាំង​នោះ​នៅ​ក្នុង​ប្រទេស​តួកគី​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ព្រលាន​យន្ត​ហោះ៕