រុស្ស៊ីចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតដោយប្រើដ្រូនលើរដ្ឋធានីកៀវ

Your browser doesn’t support HTML5

រុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដ៏ធំបំផុតដោយប្រើដ្រូនលើប្រទេសអ៊ុយក្រែនកាលពីចុងសប្តាហ៍កន្លងទៅនេះ។ រដ្ឋាភិបាលអ៊ុយក្រែនបានបញ្ជាក់ថាខ្លួនបានកម្ទេចដ្រូនទាំងអស់នោះលើកលែងតែមួយ។ ប៉ុន្តែ កម្ទេចកំទីបាក់បែករបស់ដ្រូនទាំងនោះដែលធ្លាក់ចុះមកបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសនិងធ្វើឱ្យខូចខាតដល់អគារនានា។ មន្ត្រីកំពូលម្នាក់របស់អង្គការសហប្រជាជាតិបានអំពាវនាវឱ្យមានការបន្តសាមគ្គីភាពជាមួយប្រទេសអ៊ុយក្រែន។ លោក Arash Arabasadi រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជឹង ប៉ូជីន ប្រែសម្រួល៕