ពិព័រណ៍អំពីជនរ៉ូហ៊ីងយ៉ាបង្ហាញនូវរឿងរ៉ាវដ៏ខ្មៅងងឹតរបស់ភូមាឆ្ពោះទៅដល់ការប្រល័យពូជសាសន៍
Your browser doesn’t support HTML5
នៅក្នុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗទៅកាន់សារមន្ទីរចងចាំអំពីអំពើប្រល័យពូជសាសន៍របស់អាមេរិក U.S. Holocaust Memorial Museum នៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានហៅការសម្លាប់រង្គាលលើជនជាតិរ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាមនៅក្នុងប្រទេសភូមា ថាជាអំពើប្រល័យពូជសាសន៍។ ពិព័រណ៍ «មាគ៌ាភូមាឆ្ពោះទៅរកការប្រល័យពូជសាសន៍» របស់សារមន្ទីរនេះ បង្ហាញអំពីរបៀបដែលជនរ៉ូហ៊ីងយ៉ា ដែលធ្លាប់ជាពលរដ្ឋនៅក្នុងប្រទេសភូមា ត្រូវបានរដ្ឋាភិបាលភូមា កំណត់ជាគោលដៅនិងព្យាយាមលុបបំបាត់ជាប្រព័ន្ធ។ អ្នកស្រី Penelope Poulou នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕