ពីជនភៀសខ្លួនទៅជាប៉ូលិសអាមេរិកាំង លោក Danny ចង់លើកកម្ពស់សហគមន៍ខ្មែរ
Your browser doesn’t support HTML5
លោក Danny Kim កើតនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានភៀសខ្លួនមករស់ទៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៨៥។ ដោយមានគោលបំណងជួយសហគមន៍ខ្មែររបស់លោក សព្វថ្ងៃលោក Danny កំពុងបម្រើការងារជាប៉ូលិសក្នុងទីក្រុង Fresno រដ្ឋ California សហរដ្ឋអាមេរិក និងចូលរួមកិច្ចការសង្គមយ៉ាងសកម្ម។ នេះជាបទសម្ភាសន៍ VOA ជាមួយលោក Danny Kim កាលពីចុងខែសីហា៕