លោក Netanyahu ថាការវាយប្រហារដោយកងទ័ពជើងគោកក្នុងទីក្រុង Rafah ជាការចាំបាច់
Your browser doesn’t support HTML5
ទោះមានការរិះគន់កាន់តែច្រើនកើនក្តី ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅតែមានបំណងបើកប្រតិបត្តិការយោធាដោយកងទ័ពជើងគោកក្នុងទីក្រុង Rafahដដែល។ នេះជាទីក្រុងជាប់ព្រំដែនជាមួយអេហ្សីប ដែលមានពលរដ្ឋប៉ាឡេស្ទីនជាង១លាននាក់កំពុងជ្រកកោននៅទីនោះ ដោយពួកគេនិយាយថា គេលែងមានកន្លែងត្រូវរត់តទៅទៀតហើយ។ អ្នកយកព័ត៌មានវីអូអេ អ្នកស្រី Veronica Balderas Iglesias រាយការណ៍ជុំវិញរឿងនេះ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖