សំណួរអំពីអនាគតតំបន់ហ្កាហ្សាក្រោយសង្គ្រាមនៅតែមិនទាន់មានចម្លើយ
Your browser doesn’t support HTML5
នៅពេលដែលកងទ័ពអ៊ីស្រាអែលចល័តចូលទៅដល់កណ្តាលទីក្រុងហ្កាហ្សា (Gaza) មានសំណួរកាន់តែច្រើនឡើងអំពីអ្វីដែលនឹងកើតឡើងចំពោះទឹកដីប៉ាឡេស្ទីននៅពេលណាដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) បានបញ្ចប់។ សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនគាំទ្រការកាន់កាប់តំបន់ហ្កាហ្សាឡើងវិញទេ បន្ទាប់ពីអ៊ីស្រាអែលបានដកកងកម្លាំងនិងអ្នកតាំងទីលំនៅរបស់ខ្លួនអស់រយៈពេលប្រហែល ១៨ ឆ្នាំមក។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖