Your browser doesn’t support HTML5
«ស្បែកគង់» គឺជាភាពយន្តខ្មែរដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់នៅក្នុងប្រទេស ប៉ុន្តែទន្ទឹមគ្នានេះ លោក ប៉ុល វិបូ ចាងហ្វាងផលិតកម្មអង្គរភាពយន្តដែលផលិតរឿង «ស្បែកគង់» នេះមានប្រសាសន៍ក្នុងកម្មវិធីហេឡូវីអូអេថា ទីផ្សារក្នុងស្រុកនៅចង្អៀតនៅឡើយសម្រាប់ភាពយន្តខ្មែរ។ លោក វិបូ សម្លឹងឃើញទីផ្សារនៅក្នុងតំបន់ជាពិសេសនៅប្រទេសជឿនលឿនដូចជាសហរដ្ឋអាមេរិកជាដើមក្នុងការពង្រីកទីផ្សារភាពយន្តខ្មែរ។ លោកមានប្រសាសន៍ថានៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ រឿង «ស្បែកគង់» របស់លោកនឹងត្រូវបានដាក់បញ្ចាំងនៅប្រទេសថៃ។
«គេចំណាយលុយច្រើនតែនៅតែចំណេញពីព្រោះគេមានទីផ្សារធំ។ ធ្វើម៉េចគេមានទីផ្សារធំ? ពីព្រោះគេផលិតខ្សែភាពយន្តដែលមានគុណភាព»។
Your browser doesn’t support HTML5
លោក ប៉ុល វិបូ បានប្រាប់កម្មវិធីហេឡូវីអូអេថា លោកបានចំណាយថវិកាចំនួន ៦សែន៨ម៉ឺនដុល្លារអាមេរិកដើម្បីប្រថុយផលិតភាពយន្តរឿង «ស្បែកគង់» នេះឡើងដើម្បីពង្រឹងគុណភាពនិងពង្រីកដែនអាជីវកម្មរបស់ខ្សែភាពយន្តខ្មែរទៅបរទេស។ កិច្ចប្រឹងប្រែងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបី៖
«ទី១ ខ្ញុំចង់ឃើញភាពយន្តខ្មែរចូលឆាកអន្តរជាតិហើយមានការគាំទ្រដូចជំនាន់បុព្វបុរសយើង។ ទី២ ខ្ញុំចង់ចែករំលែកព័ត៌មានអំពីប្រាក់ចំណូលពីភាពយន្តដើម្បីជាទិន្នន័យសម្រាប់ផលិតករដទៃធ្វើការសម្រេចចិត្ត និងជាយុទ្ធសាស្ត្រសម្រាប់ផលិតភាពយន្តបន្តទៀត និងទី៣ ខ្ញុំចង់ជំរុញឲ្យផលិតករដទៃទៀត ផលិតខ្សែភាពយន្តកំប្លែងដែលផ្តល់ប្រយោជន៍ផ្នែកស្មារីឲ្យទស្សនាឲ្យបានច្រើន»។
ទាក់ទងនឹងការកំណត់អាយុចូលទស្សនាភាពយន្តរឿង «ស្បែកគង់» លោក ប៉ុល វិបូ មានប្រសាសន៍ថា ជាទូទៅប្រទេសណាក៏មានគោលនយោបាយកំណត់ប្រភេទភាពយន្តសម្រាប់ទស្សនិកជនដែរ ប៉ុន្តែការកណត់របស់ក្រសួងវប្បធម៌មិនមានមូលដ្ឋានច្បាស់លាស់ក្រៅពីផ្អែកលើការព្រួយបារម្ភប៉ុណ្ណោះ៕