ខ្សែភាពយន្តឯកសារខ្នាតខ្លីមួយមានចំណងជើងថា ការគំរាមកំហែងព្រៃសក្ការៈ កម្ពុជា ឬ «A Threat to Cambodia’s Sacred Forests» ឬ «Fight for Areng Valley» (ពុះពារការពារជ្រលងអារ៉ែង) បានរៀបរាប់អំពីផល ប៉ះពាល់ដល់ពលរដ្ឋជនជាតិដើមភាគតិច «ចុង» ជាង១.៥០០គ្រួសារក្នុងតំបន់ «អារ៉ែង» ខេត្តកោះកុង។
ផលប៉ះពាល់នេះ កើតឡើងនៅពេលក្រុមហ៊ុនចិនមួយធ្វើវិនិយោគវារីអគ្គីសនីក្រោយពីបានទទួលអាជ្ញាប័នដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាល។ ខ្សែភាពយន្តឯកសារនេះត្រូវសារព័ត៌មាន The New York Times ផ្តល់រង្វាន់និងផ្សព្វផ្សាយនៅសប្តាហ៍នេះ។
លោក សុខ ខេមរា នៃវីអូអេពីរដ្ឋធានី វ៉ាស៊ីនតោន បានជួបសម្ភាសកញ្ញា ម៉ម កល្យាណនី (Mam Kalyanee) ជាផលិតករខ្សែភាពយន្តតាមទូរស័ព្ទ អំពីបំណងនៃការផលិតខ្សែភាពយន្តនេះ និងការតវ៉ាប្រឆាំងរបស់ ជនជាតិដើមភាគតិច«ចុង»ចំពោះការប៉ះពាល់ដល់ជីវភាពនិងព្រៃសក្ការៈរបស់ពួកគេ ដែលពឹងពាក់ក្នុងជីវភាពប្រចាំថ្ងៃនោះ។ សូមចុចស្តាប់កិច្ចសម្ភាសនេះទាំងស្រុងនៅផ្នែកខាងលើ។
ប្រិយមិត្តអាចចូលទស្សនាខ្សែភាពយន្តនេះត្រង់នេះ ឬនៅខាងក្រោម៖