ប្រទេសកាតាបង្ហាញស្បែកជើងលេងបាល់ទាត់ដ៏ធំ
Your browser doesn’t support HTML5
ប្រទេសកាតាបង្ហាញនូវអ្វីដែលខ្លួនសង្ឃឹមថា នឹងត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជាស្បែកជើងលេងបាល់ទាត់ធំបំផុតនៅក្នុងពិភពលោក។ ការបង្ហាញស្បែកជើងនេះត្រូវបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ មុននឹងចាប់ផ្ដើមការប្រកួតកីឡាបាល់ទាត់ World Cup ឆ្នាំ ២០២២ នឹងរៀបចំឡើងនៅក្នុងប្រទេសនេះ។
ស្បែកជើងនេះមានកម្ពស់ ២ ម៉ែត្រ និងមានប្រវែង ៥ ម៉ែត្រ។
ក្រុមអ្នកគាំទ្រនាំគ្នាជួបជុំគ្នានៅ Katara Cultural Village ដែលនៅទីនោះ គឺជាកន្លែងបង្ហាញស្បែកជើងដ៏ធំមួយនេះ៕