ការប្រតាយប្រតប់គ្នាបានកើតមានឡើងកាលពីថ្ងៃសៅរ៍នៅឯសភារដ្ឋ South Carolina បន្ទាប់ពីសមាជិកក្រុម Ku KluxKlan រាប់សិបនាក់ធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការដកទង់ពួករដ្ឋខាងត្បូងក្នុងសម័យសង្គ្រាមស៊ីវិលអាមេរិកាំង ដែលភាសាអង់គ្លេសហៅថា Confederate flag បានប្រឈមមុខនឹងក្រុមសកម្មជនអាមេរិកាំងដើមកំណើតអាហ្វ្រិក ដែលធ្វើបាតុកម្មនៅជិតទីនោះដែរ។
ក្រុមប៉ូលិសនៅក្នុងក្រុង Columbia បានចាប់ខ្លួនមនុស្សមួយចំនួន ក៏ប៉ុន្តែគ្មានរបាយការណ៍អំពីមនុស្សត្រូវរបួសទេ នៅពេលដែលពួកបាតុករនៃភាគីទាំងពីរបាននិយាយចំអកឡកឡឺយ និងស្រែកដាក់គ្នាទៅវិញទៅមក។
អាជ្ញាធរបាននិយាយថា ពួកអ្នកធ្វើបាតុកម្មប្រឆាំងនឹងពួក Ku Klux klan ដែលបានត្រូវពណ៌នាថា ជាពួកអ្នកអប់រំស្បែកខ្មៅបានប្រមូលផ្តុំគ្នាដើម្បីគូសបញ្ជាក់អ្វីដែលពួកគេប្រឈមដោះស្រាយគឺភាពមិនស្មើគ្នាខាងខាងពូជសាសន៍ដែលនៅតែមានតទៅទៀតទោះណាជាមានការដកទង់ចម្រូងចម្រាសនេះកាលពីពេលមុននេះក្នុងខែនេះក៏ដោយ។
ក្រុមប៉ូលិសបានអមដំណើរក្រុមសមាជិកក្រុម Klan នៃពួកជនស្បែកសដែលយល់ថា ពួកគេមានឧត្តមភាពដែលមានគ្នីគ្នាតិចជាងពួកបាតុករប្រឆាំងនឹងក្រុមនេះចេញពីទីធ្លាអាគារសភា Capitol នៃរដ្ឋនេះ នៅពេលមនុស្សឯទៀតៗបានបំបែកគ្នាចេញពីទីនោះ៕