ព្រះអង្គម្ចាស់ក្សត្រីមានបន្ទូលថា ស្ត្រីអាចធ្វើបានប្រសិនបើគេមានឆន្ទៈ ព្រោះ ស្តី្រកម្ពុជាពេលនេះមានចំណេះដឹងច្រើន មិនមានរបាំងរារាំងដូចកាលពី២០ ឬ៣០ឆ្នាំមុនទេ។
Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ ប្រធានគណបក្សរាជានិយមហ៊្វុន ស៊ិនប៉ិចសម្តេចរាជបុត្រីនរោត្តម អរុណរស្មី ចង់ឃើញស្ត្រីកម្ពុជាច្រើនចូលរួមក្លាយជាអ្នកដឹកនាំក្នុងឆាកនយោបាយ និងកិច្ចការសង្គម។ ព្រះអង្គមានបន្ទូលដូច្នេះក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃ ព្រហស្បតិ៍ទី១១ខែមេសាឆ្នាំ២០១៣។
ព្រះអង្គម្ចាស់ក្សត្រីមានបន្ទូលថា ស្ត្រីអាចធ្វើបានប្រសិនបើគេមានឆន្ទៈ ព្រោះ ស្តី្រកម្ពុជាពេលនេះមានចំណេះដឹងច្រើន មិនមានរបាំងរារាំងដូចកាលពី២០ ឬ៣០ឆ្នាំមុនទេ។
គណបក្សហ្វ៊ុន ស៊ិនប៉ិចបានបង្កើតក្រសួងកិច្ចការនារីដំបូងនៅពេលឈ្នះឆ្នោត រួចកាន់កាប់រដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ ១៩៩៣។ ស្ត្រីកម្ពុជាតិចតួចដែលចូលរួមកាន់កាប់មុខដំណែងសំខាន់ៗក្នុង ស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ ក្រុមប្រឹក្សាឃុំសង្កាត់ ទោះបីជាស្ត្រីមានចំនួនច្រើនដែលទាមទារឲ្យស្ត្រីដោះស្រាយនឹងជួយក្តី។
សម្តេចរាជបុត្រី នរោត្តម អរុណរស្មីជាបុត្រីរបស់សម្តេចឳព្រះនរោត្តម សីហនុ ដែលបានសោយទិវង្គតកាលពីខែតុលាឆ្នាំទៅ។ ព្រះអង្គម្ចាស់ក្សត្រីជាឯកអគ្គ រាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីនិងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ គណបក្សហ្វ៊ុន ស៊ិនប៉ិចផងដែរសម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៨ កក្កដាឆ្នាំ ២០១៣។ ព្រះអង្គមានបន្ទូលថា ការចូលប្រឡូកនយោបាយគឺដើម្បីថែរក្សាកេរ្តិ៍ ដំណែលសម្តេចឳ ជួយអភិវឌ្ឍប្រទេសកម្ពុជាតាមបណ្តាំរបស់ព្រះបិតារបស់ព្រះអង្គ៕