កម្រងរូបភាព VOA៖ ក្រុម​សកម្មជន​​បរិស្ថាន​ធ្វើ​សន្និសីទ​ព័ត៌មាន ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅមុខ​តុលាការ​កំពូល​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន

នាង​​ Greta Thunberg សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ដ៏​លេចធ្លោ​ម្នាក់ បង្ហាញ​ខ្លួន​​នៅ​ខាងមុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្ងៃទី១៨​ ខែ​កញ្ញា​​ ឆ្នាំ២០១៩។ (ហ៊ុល​ រស្មី​/VOA)

លោកស្រី​ Kathy Castorតំណាងរាស្ត្រ​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ខាង​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ ថ្ងៃទី១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ក្រុម​សកម្មជន​បរិស្ថាន​វ័យ​ក្មេង​ជា​ច្រើន​នាក់​ធ្វើ​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ខាង​មុខ​​ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ ថ្ងៃទី១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)

នាង Greta Thunberg សកម្មជន​បរិស្ថានវ័យ​ក្មេង​ដ៏​លេចធ្លោ​មួយ​រូប​ថតរូប​សេលហ្វី​ជាមួយ​អ្នកចូលរួម​មួយនៅ​ខាងមុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​ ថ្ងៃទី១៨​ ខែ​កញ្ញា​​ ឆ្នាំ២០១៩​។ (ហ៊ុល​ រស្មី​/VOA)

យុវជនXiuhtezcatl Martinez ប្រធាន​អង្គការ​ការពារ​បរិស្ថានEarth Guardians​ ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​ខាង​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ ថ្ងៃទី១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ក្រុម​អ្នកចូលរួម​ជា​យុវជន​អង្គុយ​ផ្ទាល់​នឹង​កម្រាល​បេតុង​នៅក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ខាង​មុខ​​ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ថ្ងៃទី១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

Kelsey Juliana (ឆ្វេង​មុខ), Xiuhtezcatl Martinez (កណ្ដាល​ខាង​ក្រោយ), Vic Barret (ស្ដាំ​ខា​ងក្រោយ) ដើម​បណ្ដឹង​រឿង​ក្ដី ​Juliana v. United States នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា ឆ្នាំ២០១៩។ (ហ៊ុល រស្មី/VOA)

សកម្មជន​បរិស្ថាន​ជា​ស្ត្រី​មួយ​រូប​ចូលរួម​ជាមួយ​សកម្មជន​បរិស្ថាន​វ័យក្មេង​អំពាវនាវ​ឲ្យ​រក​វិធានការ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដើម្បី​ដោះ​ស្រាយ​​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ នៅ​ថ្ងៃទី១៨​ ខែកញ្ញា​ ​ឆ្នាំ២០១៩​ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។ (ហ៊ុល រស្មី/VOA)

សកម្មជន​បរិស្ថាន​ដែល​ជាជន​ជាតិ​ដើម​ភាគតិច​និយាយ​​ជាមួយ​​អ្នកកាសែត​នៅ​ខាង​មុខ​​ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីតោន​ ថ្ងៃទី១៨​ ខែ​ កញ្ញា​ ឆ្នាំ​២០១៩។ (សឿន​ វឌ្ឍនា/VOA)