ជំងឺ​ក្រឡា​ភ្លើង​មុន​ពេល​សំរាល​កូន

  • នុច សារីតា
ជំងឺ​ក្រឡា​ភ្លើង​មុន​ពេល​សំរាលកូន បណ្តាល​ឲ្យ​ទារក​កើត​មិន​គ្រប់ខែ​ ជួនកាល​អាច​គំរាម​​ដល់​អាយុ​ជីវិត​របស់​ម្តាយ និង​ទារក​ផងដែរ។

Your browser doesn’t support HTML5

ជំងឺ​ក្រឡា​ភ្លើង​មុន​ពេល​សំរាល​កូន


វ៉ាស៊ីនតោន៖ ជំងឺ​ក្រឡា​ភ្លើង​មុន​ពេល​សំរាល​កូន ជា​បញ្ហា​ដ៏​ធ្ងន់​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​កើត​មាន​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​១២​នាក់។ ជំងឺ​ក្រឡា​ភ្លើង​មុន​ពេល​សំរាល​កូន​នេះ កើត​មាន​ឡើង​នៅ​ក្រោយ​សប្តាហ៍​ទី​២០​ ដោយការ​សម្គាល់ឃើញ​ថា​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​មូត្រ។ ជំងឺ​ក្រឡា​ភ្លើង​មុន​ពេល​សំរាលកូន បណ្តាល​ឲ្យ​ទារក​កើត​មិន​គ្រប់ខែ​ ជួនកាល​អាច​គំរាមដល់​អាយុ​ជីវិត​របស់​ម្តាយ និង​ទារក​ផងដែរ។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ ក្រៅពី​សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​មាន​ជាតិ​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​មូត្រ នៅ​មាន​ការឡើង​ទម្ងន់​ ឈឺ​ក្បាល​ ហើម​ដៃ ហើម​មុខ​ ឈឺ​ទ្រូង ឬ ពិបាក​ដក​ដង្ហើម ស្រវាំង​ភ្នែក ក្អួត​ចង្អោរ​ជាដើម។ នៅ​ក្នុង​ប្រការ​ខ្លះ​ទៀត ជំងឺ​នេះ​មិន​បង្ហាញ​រោគ​សញ្ញា​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ម្តាយ​និង​ទារក។ លោក​វេជ្ជ​បណ្ឌិត​ តាំង តិកហុង​នៅ​រដ្ឋ​ហ្វ្ល័រីដា ពិក្សា​បញ្ហា​សំខាន់ៗ​នៃ​ជំងឺ​នេះ ដែល​ស្ត្រី​គួរ​ដឹង ដើម្បី​ការពារ​សុខភាព​ក្នុង​ពេល​មាន​គភ៌។