ការ​ស្ទង់មតិ​មាន​ភាព​ប្រកិតកើយ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​តួកគី

ប្រជាជន​ធ្វើ​ការ​ប្រមូល​ផ្តុំ​នៅ​តាម​ដង​ផ្លូវ​ក្រុង Diyabakir ដើម្បី​សាទរ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​នៅ​តួកគី។

ស្ថានីយ​បោះឆ្នោត​បាន​បិទ​ទ្វារ​ ហើយ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ដ៏​សំខាន់​កាលពី​ថ្ងៃ​អាទិត្យនៅ​ក្នុង​ប្រទេស​តួកគី ​ជាមួយ​នឹង​ក្រុម​អ្នកបោះឆ្នោត​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​ តើ​បោះឆ្នោត​ឲ្យ​ពួក​សមាជិក​សភា​ដែល​ចង់​ឲ្យ​សរសេរ​រដ្ឋធម្មនុញ្ញ​តួកគី​ជាថ្មី​ដើម្បី​ផ្តល់​អំណាច​ច្រើន​ជាងមុន​ឲ្យ​ប្រធានាធិបតី​ Recep Tayyip Erdogan ឬ​បែបណា។​

គេ​រំពឹង​ថា​ នឹង​ដឹង​លទ្ធ​ផល​ដំបូងៗ​ក្នុង​ពេល​បី​បួន​ម៉ោង​ទៀត​ ក៏​ប៉ុន្តែ​ការ​ស្ទង់​មតិ​មុន​ការ​បោះឆ្នោត​បង្ហាញ​ថា ​នេះ​ជា​ការ​បោះឆ្នោត​ប្រកិត​គ្នា​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​។​

លោក Erdogan ​មិនបាន​ឈរ​ឈ្មោះ​ទេ​ ក៏​ប៉ុន្តែ​ការ​បោះឆ្នោត​នេះ​មាន​លក្ខណៈ​ជា​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ថា​ តើ​ផ្តល់​ឲ្យ​គណបក្ស AK ​គ្រប់គ្រ​ង

ប្រទេស​នូវ​ចំនួន​ច្រើន​លើសលប់​នៅ​ក្នុងសភា​ ដែល​មាន​៥៥០​អាសនៈ ជា​មួយ​សមាជិក​សភា​នៃ​គណបក្ស​ AK ដែល​មាន​គ្នី​គ្នា​គ្រប់គ្រាន់​ដើម្បី​តាក់តែង​រដ្ឋធម្មនុញ្ញា​ជា​ថ្មី​ដើម្បី​កែប្រែ​ប្រទេស​តួកគី​ឲ្យ​មាន​ប្រព័ន្ធ​ប្រធានាធិបតី​ដូច​ជា​នៅ​ក្នុង​ស.រ.អា​ឬ​យ៉ាង​ណា។​

ការណ៍​នេះ​មានន័យ​ថា​ជា​ ការ​កែប្រែច្រើន​ក្រាស់ក្រែល​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​តួកគី​ និង​គាំទ្រ​ដល់​ការ​គ្រប់គ្រង​របស់​លោក Erdogan ជា​អ្នកនយោបាយ​មាន​អំណាច​ខ្លាំង​បំផុត​នៃ​ប្រទេសនេះ។​

លោក​ Erdogan​ បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ ការកែប្រែ​នេះ​ជា​ការ​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​តួកគី​ដើម្បី​បង្កើត«ប្រទេស​តួកគី​ថ្មី»មួយ​ក៏​ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​កែប្រែ​នេះ៕