ភ្នំពេញ —
ក្រោយពីបានបែរខ្នងដាក់គ្នាអស់រយៈពេលជាង៥ខែ គណបក្សគូជម្លោះទាំងពីររបស់ប្រទេសកម្ពុជាបានវិលមកចូលរួមតុចរចាសារជាថ្មីឡើងវិញដើម្បីស្វែងរកលទ្ធភាពបន្ធូរបន្ថយភាពតានតឹង និងទម្លុះទម្លាយភាពទាល់ច្រកផ្នែកនយោបាយដែលបានជាប់គាំងតាំងពីខែកក្កដាឆ្នាំ២០១៣។
ក្រោយពីបានបើកកិច្ចប្រជុំអស់រយៈពេលជាង២ម៉ោងកន្លះ ក្រុមការងារបច្ចេកទេសមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ដែលមានភាគីម្ខាងៗចំនួនបីនាក់ បានព្រមព្រៀងគ្នាសារជាថ្មីថា នឹងបង្កើតគណៈកម្មការចម្រុះមួយ ដោយមានសមាសភាពស្មើគ្នាមកពីគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា ដើម្បីសិក្សា និងរៀបចំក្របខណ្ឌកំណែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។
សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលបានចែកជូនក្រុមអ្នកកាសែត បានឲ្យដឹងថា ដើម្បីរៀបចំកំណែទម្រង់ការបោះឆ្នោតនេះ គណៈកម្មការចម្រុះត្រូវរៀបចំឲ្យមានសិក្ខាសាលាជាតិមួយ ដើម្បីបើកទូលាយឲ្យមានការចូលរួមយោបល់ និងអនុសាសន៍នានាពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ គណបក្សនយោបាយ ដែលបានចុះបញ្ជី សង្គមស៊ីវិលដែលមានជំនាញលើការបោះឆ្នោត ព្រមទាំងតួអង្គពាក់ព័ន្ធ។
ដំណើរការនៃកំណែទម្រង់ការបោះឆ្នោតនេះត្រូវបង្កលក្ខណៈឲ្យមានការគាំទ្របច្ចេកទេស ហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ និងអន្តរជាតិនានា។
ក្រោយពីជំនួបនេះ លោកសុន ឆ័យ ប្រធានក្រុមការងារបច្ចេកទេសមកពីគណបក្សសង្គ្រោះ ជាតិ បានវាយតម្លៃថា នេះជាជោគជ័យមួយ ហើយលោកសង្ឃឹមថា គណបក្សទាំងពីរនឹងឈានទៅរកការដោះស្រាយវិបត្តិនយោបាយធំៗដែលកំពុងជាប់គាំងក្នុងពេលឆាប់ៗខាងមុខនេះ។
ថ្លែងប្រាប់ក្នុងអង្គសន្និសីទកាសែត លោកសុន ឆ័យបានបញ្ជាក់ថា៖
«ការទទួលបានជោគជ័យនៅពេលនេះ យើងមានសង្ឃឹមថា អាចនឹងឈានទៅដល់ការដោះស្រាយបញ្ហានយោបាយ ដែលមិនទាន់បានដោះស្រាយនៅឡើយ»។
ក្រុមការងារបច្ចេកទេសមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០១៣ បានជួបគ្នាម្តងកាលពីថ្ងៃទី១៥ ខែកញ្ញា។
ការជួបគ្នាពេលនោះបានព្រមព្រៀងគ្នាជាលាយលក្ខណ៍អក្សរថា គណបក្សទាំងពីរនឹងបង្កើតយន្តការកំណែទម្រង់ការបោះឆ្នោត តែគ្មានបានចេញសេចក្តីថ្លែងការណ៍រួមទេ។
យន្តការកាលពីថ្លៃទី១៥ខែកញ្ញាត្រូវបានគណបក្សប្រជាជនកម្ពុជាទាត់ចោល ក្រោយពីគណបក្សនេះបានបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវលើការកែទម្រង់ការបោះឆ្នោតមួយ ដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ។
ចំណាត់ការនេះបានធ្វើឱ្យគណបក្សជំទាស់ខឹងសម្បារជាខ្លាំង ហើយចោទថា រដ្ឋាភិបាលមិនមានចេតនាពិតប្រាកដក្នុងការកែទម្រង់ និងដោះស្រាយវិបត្តិនយោបាយទេ។
លោកព្រំ សុខា ប្រធានក្រុមការងារបច្ចេកទេសមកពីគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ប្រាប់ក្នុងអង្គសន្និសីទកាសែតថា ចន្លោះពេលពីខែកញ្ញាមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាខិតខំធ្វើកិច្ចការរបស់ខ្លួន ហើយនៅពេលណាដែលមានយន្តការកំណែទម្រង់បោះឆ្នោត គណបក្សប្រជាជនកម្ពុជានឹងចូលរួម។
លោកនិយាយថា៖
«រឿងអ្វីដែលគណបក្សប្រជាជនកម្ពុជា ឬមួយរដ្ឋាភិបាលធ្វើមកគឺជាសមត្ថកិច្ចរបស់គណបក្សខ្លួន ដែលរៀបចំចូលរួមក្នុងការកែទម្រង់ការបោះឆ្នោតហ្នឹង។ ហើយឥឡូវយើងឯកភាពគ្នាថា ទាំងអស់ហ្នឹងប្រមូលផ្តុំគ្នាសហការគ្នា រៀបចំកសាងក្រមខណ្ឌកំណែទម្រង់ទាំងអស់គ្នា»។
ការរៀបចំកំណែទម្រង់ការបោះឆ្នោតគឺជាប្រធានបទដ៏សំខាន់ជាងគេសម្រាប់គណបក្សទាំងពីរយកមកពិភាក្សាដំបូងគេក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀតដែលគ្រោងនឹងពិភាក្សាគ្នា នាពេលខាងមុខ។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនមានភាពយុត្តិធម៌ ហើយលម្អៀងទៅរកគណបក្សកាន់អំណាច តែការចោទប្រកាន់នេះត្រូវបានមន្ត្រីគ.ជ.ប.បានទាត់ចោល៕

Your browser doesn’t support HTML5