ប៉ូលិស​ប្រទេស​កុងហ្គោ​បាញ់គ្រាប់កាំភ្លើងពិត​លើ​បាតុករ​ដែល​ទាមទារ​សិទ្ធិបោះឆ្នោត​

ប្រជាជន​រាប់រយ​នាក់​​បាតុកម្ម​កាលពី​ថ្ងៃទី​២៧ ធ្នូ ឆ្នាំ២០១៨

ប៉ូលិស​នៅភាគ​ខាងកើត​ប្រទេស​កុងហ្គោ​បាន​បាញ់គ្រាប់​កាំភ្លើង​ពិត​និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​កាលពី​ថ្ងៃព្រហស្បតិ៍ ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​កំពុងតវ៉ា​ប្រឆាំង​ការ​សម្រេច​ចិត្ត​ដក​ពួក​គេ​ចេញពី​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ។​

ប៉ូលិស​នៅភាគ​ខាងកើត​ប្រទេស​កុងហ្គោ​បាន​បាញ់គ្រាប់​កាំភ្លើង​ពិត​និង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​កាលពី​ថ្ងៃព្រហស្បតិ៍ ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​កំពុងតវ៉ា​ប្រឆាំង​ការ​សម្រេច​ចិត្ត​ដក​ពួក​គេ​ចេញពី​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ។​

បាតុករ​រាប់សិប​នាក់បាន​ដុតកង់​ឡាន​និង​វាយ​ប្រហារ​មជ្ឈមណ្ឌល​ជំងឺ​ Ebola ​នៅទី​ក្រុង​ Beni បន្ទាប់ពី​គណៈកម្មាធិការ​បោះ​ឆ្នោត​កុងហ្គោ​បាន​និយាយ​ថា ​ខ្លួន​នឹង​ពន្យារ​ពេល​ការ​បោះឆ្នោត​នៅក្រុង Beni និង​Butembo ​និង​តំបន់​ជុំវិញ​រហូត​ដល់ខែមីនាដោយ​សារតែ​ការ​រាល​ដាល​ជំងឺ Ebola។​

ក្រសួង​សុខាភិបាល​បាន​និយាយ​ថា ​អ្នក​ជំងឺ​ម្ភៃ​បួន​នាក់​បានរត់គេច​ខ្លួន​ចេញពី​កន្លែង​ព្យាបាល​ជំងឺ ​Ebola ​មួយ ​នៅពេល​មាន​ការ​វាយ​ប្រហារ​ដោយ​ក្រុម​អ្នក​តវ៉ា។ ​

ក្រុមអ្នក​តវ៉ាក៏​បាន​ដើរដង្ហែ​ទៅ​ការិយាល័យ​បោះឆ្នោត​មួយ​នៅក្នុង​តំបន់​ Beni ​ដើម្បី​ទាមទារ​សិទ្ធិ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ រួមជាមួយ​តំបន់​ផ្សេង​ទៀត​ក្នុង​ប្រទេស​និងទាមទារ​ឲ្យ​ប្រធាន​គណៈ​កម្មាធិការ​បោះឆ្នោត​លាលែង​ពីតំណែង។​

គណៈកម្មការ​នេះក៏បាន​ពន្យារ​ពេល​ការ​បោះឆ្នោត​នៅ​ទីក្រុង​ Yumbi ​ភាគខាងលិច ​ដោយ​សារ​តែ​អំពើ​ហិង្សា​ខាង​ជាតិ​សាសន៍។

គណបក្ស​ប្រឆាំងដែល​នៅពីក្រោយ​បេក្ខជន​ឈ្មោះ​ Martin Fayulu ​បាន​អំពាវនាវ​ឱ្យ​កម្មករ​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស​កុងហ្គោ​ដើម្បីតវ៉ា​ចំពោះ​ការ​ពន្យារ​ពេល​បោះឆ្នោត​ដែល​អាចប៉ះពាល់​ដល់​សិទ្ធិ​អ្នក​បោះឆ្នោត​ជាង​១​លាន​នាក់៕