កម្រងរូបភាព៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken បញ្ចប់ទស្សនកិច្ចរបស់លោកនៅកម្ពុជា

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានលើកដៃ ខណៈលោកត្រៀមធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ចូលរួមកិច្ចប្រជុំកំពូលស្តីអំពីតំបន់អាស៊ីខាងកើត នៅក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken (ឆ្វេង) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov (ស្តាំ) ចូលរួមកិច្ចប្រជុំកំពូលស្តីអំពីតំបន់អាស៊ីខាងកើត នៅក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ធ្វើសន្និសីទសារព័ត៌មានមួយជាមួយក្រុមអ្នកសារព័ត៌មានកម្ពុជា នៅក្នុងអំឡុងកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ នៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានលើកដៃ ខណៈលោកត្រៀមធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២២។