លទ្ធផលបោះឆ្នោតបឋមបង្ហាញថា ពលរដ្ឋថៃជ្រើសរើសគណបក្សគាំទ្រប្រជាធិបតេយ្យ

មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward លោក Pita Limjaroenrat ធ្វើសន្និសីទសារព័ត៌មានមួយ បន្ទាប់ថ្ងៃបោះឆ្នោត នៅទីស្នាក់ការរបស់គណបក្ស ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៣។ 

មន្ត្រីថៃបង្ហាញសន្លឹកឆ្នោត ក្នុងអំឡុងរាប់សន្លឹកឆ្នោត នៅមណ្ឌលបោះឆ្នោតមួយកន្លែង នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

មេដឹកនាំនិងបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្ស Move Forward លោក Pita Limjaroenrat ចូលរួមបោះឆ្នោតជាតិ នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

ប្រអប់ដាក់សន្លឹកឆ្នោតត្រូវបានរៀបចំបិទទុកក្នុងប្រអប់មួយ ក្រោយមណ្ឌលបោះឆ្នោតបានបិទ សម្រាប់ការបោះឆ្នោតជាតិនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

មន្ត្រីរៀបចំការបោះឆ្នោតផ្ទៀងផ្ទាត់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

មន្ត្រីរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

ក្រុមអ្នកគាំទ្រគណបក្ស Move Forward ស្រែកអបអរ ក្នុងអំឡុងរាប់សន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

អ្នកបោះឆ្នោតមើលព័ត៌មានស្តីពីបេក្ខជន នៅមណ្ឌលបោះឆ្នោតមួយកន្លែង សម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

អ្នកស្រី Paetongtarn Shinawatra បេក្ខជនម្នាក់នៃគណបក្ស Pheu Thai ចូលរួមបោះឆ្នោត សម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 
 

នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ចូលរួមបោះឆ្នោត សម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

ក្រុមមន្ត្រីរៀបចំការបោះឆ្នោតត្រួតពិនិត្យឯកសារ សម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

ពលរដ្ឋថៃតម្រង់ជួរចូលរួមបោះឆ្នោត សម្រាប់ការបោះឆ្នោតជាតិថៃ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ 

ក្រោយពីមណ្ឌលបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសថៃបានបិទ លទ្ធផលបោះឆ្នោតបឋមបង្ហាញថា គណបក្ស Move Forward ដែលដឹកនាំដោយលោក Pita Limjaroenrat បាននាំមុខគណបក្សផ្សេងៗទៀត ដោយឈ្នះបានអាសនៈ ១៥១ សម្រាប់អាសនៈ ៥០០ របស់រដ្ឋសភាថៃ។ គណបក្សនេះមានប្រជាប្រិយភាព និងទទួលបានគាំទ្រខ្លាំងពីសំណាកយុវជនថៃ ដែលខ្វាយខ្វល់ពីស្ថានភាពសេដ្ឋកិច្ច សិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសច្បាប់រាជាធិបតេយ្យដ៏តឹងរ៉ឹង។ ដោយឡែក គណបក្ស Pheu Thai ដែលដឹកនាំដោយអ្នកស្រី Paetongtarn Shinawatra ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ បានឈ្នះអាសនៈ ១៤១។ អ្នកស្រី Paetongtarn បានអបអរសាទរគណបក្ស Move Forward ចំពោះជ័យជម្នះរបស់គណបក្សនេះ៕