កម្រងរូបភាព VOA៖ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ចាប់ផ្តើម​ធម្មយាត្រា​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម

អ្នកចូលរួម​កំពុង​ហែ​ធម្មយាត្រា​ដោយ​ថ្មើរ​ជើង​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ខេត្តពោធិ៍សាត់ ក្នុង​គោល​បំណង​លើក​កម្ពស់​សីលធម៌​សង្គម នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ កំពុង​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ទី​ប្រឹក្សា​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ កំពុង​ថ្លែង​មុន​ដង្ហែ​ធម្មយាត្រា នៅ​ថ្ងៃទី១ ខែ​កុម្ភៈ ឆ្នាំ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នកស្រី ង៉ែត ឃុន អាយុ​៨៣​​ឆ្នាំ ​ចូល​រួម​​​ធម្ម​យាត្រា​ថ្មើរជើង​​ស្តីពី​«សីលធម៌សង្គម»​នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ផ្តល់​បទសម្ភាសន៍​ដល់​វីអូអេ នៅ​ក្បែរ​រូបសំណាក​យាយពេញ ក្បែរវត្ត​ភ្នំ ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

នៅព្រឹក​ថ្ងៃពុធ​នេះ សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​អ្នកចូលរួម​ប្រមាណ​ជា​៥០​នាក់ ចាប់ផ្តើម​ការដង្ហែ​ធម្មយាត្រា​ដោយ​ថ្មើរ​ជើង​ពី​រូប​សំណាក​យាយពេញ ក្នុង​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​រូបសំណាក​ឧកញ៉ា ឃ្លាំង មឿង នៅ​ខេត្តពោធិ៍សាត់ ក្នុង​គោល​បំណង​លើក​កម្ពស់​សីលធម៌​សង្គម ដែល​សមាគម​យល់​ថា បាន​ធ្លាក់​ចុះគួរ​ឱ្យ​កត់​សម្គាល់​នៅ​ពេល​មាន​ការប្រើប្រាស់​ពាក្យ​សម្តី​អសុរោះ​ពី​សំណាក់​អ្នកដឹកនាំ​ដែល​ជា​អ្នក​នយោបាយ។ ក្នុង​អំឡុង​ពេល​ដង្ហែ​ក្បួន​ធម្មយាត្រា​នោះ អ្នកចូលរួម​មាន​កាន់​បដា និង​រូបថត​របស់​អ្នកជាប់​ឃុំ​មួយ​ចំនួន ដោយ​ស្រែក​ទាមទារ​ឱ្យ​មាន​ការដោះលែង​អ្នកជាប់ឃុំ​ដែល​ពួកគេ​ហៅ​ថា​ជា​អ្នកទោស​មនសិកា​ផងដែរ។ អ្នកនាង កាន់ វិច្ឆិកា និង​លោក លាស់ លីបលីប បាន​ទៅ​ដល់​កន្លែង​ចាប់ផ្តើម​ការដង្ហែ​ធម្មយាត្រានេះ ហើយ​បាន​ផ្តិត​យក​រូបភាព​មួយ​ចំនួន៕