កម្រងរូបភាព៖ ពលរដ្ឋអាមេរិកាំងនៅតំបន់ខ្លះក្នុងរដ្ឋ California រដ្ឋ Washington និងរដ្ឋ Oregon រងគ្រោះដោយសារភ្លើងឆេះព្រៃជាច្រើនកន្លែង

អណ្តាតភ្លើងកំពុងឆាបឆេះនៅក្បែផ្លូវជាតិលេខ ១៦២ ខណៈហេតុការណ៍ភ្លើងឆេះព្រៃ «Bear Fire» កំពុងកើតឡើងនៅទីក្រុង Oroville រដ្ឋ California ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០។

រូបភាពដែលត្រូវបានថតបែបបច្ចេកទេសមួយ បង្ហាញឲ្យឃើញអណ្តាតភ្លើងកំពុងឆាបឆេះនិងបំភ្លឺតំបន់ជើងភ្នំក្បែរស្ពាន Bidwell Bar ខណៈហេតុការណ៍ភ្លើងឆេះព្រៃ «Bear Fire» កំពុងកើតឡើងនៅទីក្រុង Oroville រដ្ឋ California ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០។

ទិដ្ឋភាពពីលើអកាសនៃតំបន់ Crissy Field ក្នុងទីក្រុង San Francisco ដែលគ្របដណ្តប់ដោយផ្សែងដែលបណ្តាលមកពីហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅរដ្ឋ California ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០។

ទិដ្ឋភាពពីលើអកាសនៃតំបន់ Crissy Field ក្នុងទីក្រុង San Francisco ដែលគ្របដណ្តប់ដោយផ្សែងដែលបណ្តាលមកពីហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅរដ្ឋ California ថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២០។

ផ្ទៃមេឃគ្របដណ្តប់ដោយផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅទីក្រុង Concord រដ្ឋ California ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០។

រថយន្តកំពុងបើកបរនៅលើផ្លូវ Ygnacio Valley ក្រោមផ្ទៃមេឃគ្របដណ្តប់ដោយផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅទីក្រុង Concord រដ្ឋ California ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០។

ឧទ្ធម្ភាគចក្រមួយកំពុងបាញ់ទឹកពន្លត់ភ្លើងឆេះព្រៃនៅក្បែរតំបន់ Sumner ភាគខាងត្បូងទីក្រុង Seattle រដ្ឋ Washington កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។

រថយន្តត្រូវបានដុតបំផ្លាញដោយភ្លើងឆេះព្រៃមួយកន្លែងនៅក្បែរក្រុង Malden រដ្ឋ Washington កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងពិនិត្យមើលផ្ទះមួយខ្នងដែលត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃមួយកន្លែង នៅក្រុង Malden រដ្ឋ Washington កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។

ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងបំពេញបេសកកម្ម ក្រោយហេតុការណ៍ភ្លើងឆេះព្រៃមួយកន្លែង ដែលបានបំផ្លាញផ្ទះជាច្រើនខ្នង នៅតំបន់ Graham ភាគខាងត្បូងទីក្រុង Seattle រដ្ឋ Washington កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។

អ្នកធ្វើការស្ម័គ្រចិត្តកំពុងសម្រួលចរាចរណ៍ដល់ពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពនៅ Oregon State Fairgrounds ក្រោមផ្ទៃមេឃគ្របដណ្តប់ដោយផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅទីក្រុង Salem រដ្ឋ Oregon កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។

អ្នកធ្វើការស្ម័គ្រចិត្តកំពុងផ្តល់ព័ត៌មានដល់ពលរដ្ឋដែលត្រូវបានជម្លៀសទៅកាន់កន្លែងសុវត្ថិភាពនៅ Oregon State Fairgrounds ក្រោមផ្ទៃមេឃគ្របដណ្តប់ដោយផ្សែងដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅទីក្រុង Salem រដ្ឋ Oregon កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។