កម្រងរូបភាព៖ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ប្រមូល​ផ្តុំ​គ្នា​សុំ​អន្តរាគមន៍​បន្ថែម​ពី​អាមេរិក

ពលរដ្ឋ​ខ្មែរ និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មក​ពី​រដ្ឋ​នានា​នៅ​សហរដ្ឋ​អាមេរិក​ និង​កាណាដា ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំគ្នា​មួយ​នៅក្បែរ​រដ្ឋសភា​អាមេរិក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

អ្នកចូលរួម​ម្នាក់​កាន់​បដា​ដែល​សរសេរ​ថា «របប​លោក​ហ៊ុន សែន​ រំលោភ​សិទ្ធិ​ពលរដ្ឋ​កម្ពុជា» នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​ នៅ​ក្បែរ​រដ្ឋសភា​អាមេរិក​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

អ្នកចូលរួម​ម្នាក់​កាន់​បដា​ដែល​សរសេរ​ថា «ហ៊ុន សែន ជា​ជន​ផ្តាច់ការ» នៅ​ក្នុងការ​ប្រមូលផ្តុំ​គ្នា​មួយ​នៅក្បែរ​រដ្ឋសភា​អាមេរិក​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

អ្នកចូលរួម​កាន់​បដា​រូប​លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ នៅ​ក្បែរ​រដ្ឋ​សភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ លោក កឹម សុខា កំពុង​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ឃុំ​ខ្លួន​នៅក្នុង​គេហដ្ឋាន​របស់​លោក​នៅ​រាជធានី​ភ្នំពេញ រីឯ​លោក​ សម រង្ស៊ី កំពុង​និរទេសខ្លួន​រស់នៅ​ប្រទេស​បារាំង។ (ទែន សុខស្រីនិត/VOA)

លោក Steve Chabot សមាជិក​រដ្ឋសភា​ប្រចាំ​រដ្ឋ Ohio មកពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VO

លោក សម រង្ស៊ី ប្រធាន​ស្តីទីនៃគណបក្ស​សង្គ្រោះជាតិ​​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

លោក អ៊ុង រិទ្ធី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

ព្រះតេជគុណ​ប៊ុត ប៊ុនតិញ សកម្មជន​បរិស្ថាន​នៃ​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ ថ្លែង​នៅក្នុង​ការ​ប្រមូលផ្តុំ​គ្នា​មួយ​របស់​ពលរដ្ឋ​ខ្មែរ​និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ទាមទារឲ្យ​រដ្ឋាភិបាល​អាមេរិក​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

សមាជិក​មេដឹកនាំ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ជួបជុំ​គ្នា​នៅ​ក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)