ភ្នំពេញ —
សាលារាជធានីភ្នំពេញនៅថ្ងៃអង្គារនេះបានច្រានចោលសំណើរៀបចំវេទិកាសាធារណៈរបស់ក្រុមសហជីពនៅថ្ងៃទី៨ខែមិនាខាងមុខនេះ។
មានសហជីពចំនួន១៨គ្រោងនឹងរៀបចំវេទិកាសាធារណៈមួយនៅទីលានប្រជាធិបតេយ្យនៅចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិដែលមានកម្មករចូលរួមប្រមាណ១ម៉ឺននាក់ដើម្បីទាមទារដំឡើងប្រាក់បៀរវត្សរ៍ចំនួន១៦០ដុល្លារក្នុងមួយខែនិងទាមទារឱ្យដោះលែងសកម្មជនសហជីពនិងកម្មករចំនួន២១នាក់ដែលអាជ្ញាធរបានចាប់ខ្លួនក្នុងការបង្ក្រាបដ៏ហិង្សាកាលពីដើមខែមករា។
ប៉ុន្តែសាលារាជធានីភ្នំពេញបានបដិសេធសំណើនេះក្នុងជំនួបជាមួយតំណាងសហជីពទាំង១៨។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញអះអាងថាមូលហេតុដោយសារវេទិការបស់សហជីពនេះមានលក្ខណៈញុះញង់ឱ្យមានអំពើអាណាធិបតេយ្យក្នុងសង្គម។
«យើងមិនអនុញ្ញាតឱ្យគាត់រៀបចំដោយសារយើងពិនិត្យឃើញអំពីស្ថានភាពរបស់សាលាក្រុងភ្នំពេញនៅពេលសព្វថ្ងៃកំពុងតែវិលមករកភាពប្រក្រតីបន្តិចម្តងៗវិញហើយ ហើយទង្វើដែលគាត់ធ្វើអាចមានលក្ខណៈញុះញង់អុចអាលនិងបង្កអំពើអាណាធិបតេយ្យឡើងវិញទៀត»។
លោក ឡុង ឌីម៉ង់ បន្ថែមថាមូលហេតុមួយទៀតគឺដោយសារអ្នកចូលរួមបាតុកម្មមានចំនួនលើសពីការកំណត់របស់សាលារាជធានីភ្នំពេញត្រឹមចំនួន២០០នាក់ ដូច្នេះវេទិកានេះតម្រូវឱ្យមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។
ប៉ុន្តែបើតាមលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ ឱ្យដឹងថាសាលាក្រុងភ្នំពេញបានទាត់ចោលការលើកបំរាមការធ្វើបាតុកម្មរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយបានហៅការសម្រេចផ្ទាល់មាត់របស់លោកប្រមុខរដ្ឋាភិបាលនោះថាមិនបានការ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងខែកុម្ភៈបានថ្លែងជាសាធារណៈលុបចោលបំរាមការប្រមូលផ្តុំធ្វើបាតុកម្មលើសពីចំនួនដប់នាក់បន្ទាប់ពីមានសម្ពាធពីអន្តរជាតិនិងសង្គមស៊ីវិលជាបន្តបន្ទាប់។
លោកជា មុន្នី លើកឡើងថាសាលារាជធានីភ្នំពេញនិយាយថានោះគ្រាន់តែជាសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីទេ មិនមានបទបញ្ជាជាផ្លូវការឡើយ។
«គេថាលោកហ៊ុនសែនគ្រាន់តែនិយាយ ប៉ុន្តែមិនមែនជាលាយលក្ខណ៍អក្សរ។ នៅក្នុងករណីហ្នឹង យើងចង់រិះគន់ថាក្នុងករណីខ្លះ លោកហ៊ុន សែន និយាយអញ្ចឹងគេថានេះជាប្រសាសន៍លោកនាយករដ្ឋមន្ត្រីគាត់យកប្រសាសន៍ហ្នឹងទៅអនុវត្តភ្លាមៗ ដើម្បីប្រយោជន៍បុគ្គលរបស់គាត់ តែនាពេលនេះលោក ហ៊ុន សែន បាននិយាយអំពីការដកបម្រាម តែសាលាក្រុងភ្នំពេញគាត់អត់មានប្រសិទ្ធភាពទេបម្រាមរបស់លោកហ៊ុន សែន»។
ទោះបីជាយ៉ាងណា ខាងភាគីសហជីពនៅតែរៀបចំវេទិកាសាធារណៈរបស់ខ្លួនតាមការគ្រោងទុក ដោយគ្រាន់តែជូនដំណឹងទៅអាជ្ញាធរប៉ុណ្ណោះ។ នេះបើតាមលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា។
«យើងអត់មានត្រូវសុំការអនុញ្ញាតទេ ក្រសួងមហាផ្ទៃក៏ដោយក៏យើងមិនចាំបាច់សុំការអនុញ្ញាតដែរ ពីព្រោះច្បាប់មានឱ្យសុំការអនុញ្ញាតឯណា។ ច្បាប់បាតុកម្មជំពូកពីរ ការធ្វើបាតុកម្មគ្រាន់តែអនុញ្ញាតទៅបានហើយ ដូច្នេះចាំបាច់ប្រើពាក្យថាអនុញ្ញាតឬមិនអនុញ្ញាត»។
ក្រុមកម្មកររោងចក្របានចាប់ផ្តើមតវ៉ាដើម្បីទាមទារដំឡើងប្រាក់ខែគោលឲ្យដល់១៦០ដុល្លារក្នុង មួយខែចាប់តាំងពីខែធ្នូឆ្នាំ២០១៣មកម្ល៉េះ។ ការតវ៉ា បានរីករាលដាលដោយសាររដ្ឋាភិបាល និងថៅកែរោងចក្រមិនយល់ព្រមតាមសំណើរបស់ពួកគេហើយនៅទីបំផុតរដ្ឋាភិបាលបានសម្រេចចិត្តបាញ់បង្រ្កាបហ្វូងបាតុករ។ មានមនុស្សចំនួន៤ទៅ៥នាក់យ៉ាងតិចបានស្លាប់នៅក្នុងការបាញ់ប្រហារនោះ៕