តុលាការបញ្ចប់សវនាការសាកសួរកញ្ញា សេង ធារី ហើយគ្រោងប្រកាសសាលក្រមនៅក្រោយការបោះឆ្នោតឃុំសង្កាត់
Your browser doesn’t support HTML5
សវនាការសួរដេញដោលលើកញ្ញា សេង ធារី ដែលជាមេធាវីសញ្ជាតិខ្មែរអាមេរិកាំង ត្រូវបានបញ្ចប់នៅថ្ងៃអង្គារនេះ ហើយតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២២។ កញ្ញា សេង ធារី ដែលស្លៀកពាក់ស មានដាវនៅនឹងចង្កេះ និងកាន់ជញ្ជីង មិនបានចូលក្នុងបន្ទប់សវនាការឡើយ។ កញ្ញានៅបន្តច្រានចោលការចោទប្រកាន់លើកញ្ញាក្នុងសំណុំរឿងក្បត់ជាតិនេះ។ លោក ស៊ុន ណារិន រាយការណ៍លម្អិតឲ្យវីអូអេពីរាជធានីភ្នំពេញ៕