ចំនួនអ្នកស្លាប់សរុបដោយសារខ្យល់ព្យុះសង្ឃរាដ៏បំផ្លិចបំផ្លាញបំផុតក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ចំនួន៣៨៨នាក់ហើយនៅថ្ងៃចន្ទនេះខណៈពេលដែលជំងឺផ្ទុះឡើងកំពុងគំរាមកំហែងនៅក្នុងតំបន់មួយចំនួនដែលរងគ្រោះថ្នាក់ដោយសារខ្យល់ព្យុះនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ខ្យល់ព្យុះទីហ្វុងរ៉ាយបានបោកបក់មកលើតំបន់ខាងត្បូងនិងកណ្តាលរបស់ប្រទេសហ្វីលីពីនកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូកន្លងទៅថ្មីៗនេះដោយបណ្តាលឲ្យមានការដាច់ចរន្តអគ្គិសនី បាក់ ដើមឈើនិងទឹកជំនន់បណ្តាលឲ្យមនុស្សស្លាប់និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតបាត់បង់ទីលំនៅ។
ការរិយាល័យការពារជនស៊ីវិលនៅក្នុងទីក្រុងម៉ានីល បានបញ្ចេញតួលេខអ្នកស្លាប់ដោយសាខ្យល់ព្យុះទីហ្វុងរ៉ាយថា មានចំនួន៣៨៨នាក់ ដោយមនុស្សចំនួន៦០នាក់ផ្សេងទៀតនៅកំពុងបាត់ខ្លួននៅឡើយ ហើយមនុស្សរាប់រយនាក់ផ្សេងទៀតបានទទួលរងរបួសនោះ។ តួលេខរបស់ប៉ូលិសកាលពីពេលមុនលើកឡើងថាចំនូនអ្នកស្លាប់សរុបដោយសារខ្យល់ព្យុះនេះមានចំនួន៣៧៥នាក់។
មន្ត្រីការិយាល័យការពារជនស៊ីវិល បានបញ្ជាក់ថាមនុស្សប្រមាណជាង៤លាននាក់នៅក្នុងទីក្រុងនិងទីប្រជុំជនចំនួន៤៣០បានទទួលជំនួយសង្គ្រោះដោយសារខ្យល់ព្យុះទីហ្វុងនេះ។ ផ្ទះប្រមាណ៤សែន៨ម៉ឺន២ពាន់ខ្នងត្រូវទទួលរងការខូចខាតឬបំផ្លាញ។
មនុស្សប្រមាណជាង៣សែននាក់ កំពុងស្ថិតក្នុងជំរំជនភៀសខ្លួន ដោយមនុស្សប្រមាណជាង២សែននាក់ផ្សេងទៀតកំពុងស្ថិតនៅផ្ទះសាច់ញាតិឬមិត្តភ័ក្តរបស់ពួកគេ។
អ្នករស់រានមានជីវិតមួយចំនួនបានប្រដូចខ្យល់ព្យុះទីហ្វុងរ៉ាយទៅនឹងខ្យល់ព្យុះទីហ្វុងដ៏ខ្លាំងមួយដែលមានឈ្មោះ Haiyan ដែលបានសម្លាប់មនុស្សឬបាត់ខ្លួនប្រមាណ៧.៣០០នាក់ដែលបានវាយប្រហារប្រទេសហ្វីលីពីនភាគកណ្តាលកាលពីឆ្នាំ២០១៣ហើយនៅតែស្ថិតជាព្យុះទីហ្វុងដែលធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសហ្វីលីពីននោះ៕
រដ្ឋាភិបាលហ្វីលីពីន៖ ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុងកើនឡើងដល់ចំនួន៣៨៨នាក់
ទីក្រុងម៉ានីល —