មន្ត្រីប្រទេសហ្វីលីពីនដែលជាប្រទេសមានកំណើនសេដ្ឋលឿនបំផុតនៅអាស៊ីកំពុងធ្វើផែនការជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់សម្រាប់ឆ្នាំ២០១៨ដើម្បីបន្ធូរបន្ថយភាពក្រីក្រនិងដើម្បីទប់ទល់នឹងការចុះខ្សោយផ្នែកវិនិយោគទុន។
រដ្ឋាភិបាលក្រុងម៉ានីលកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីគិតជាទឹកប្រាក់១៦៩ពាន់លានដុល្លារ ដូចជាផ្លូវរថភ្លើង និងអាកាសយានដ្ឋាន ដោយមានការកែប្រែច្បាប់ដែលអនុញ្ញាតឲ្យបរទេសអាចធ្វើជាម្ចាស់ភាគហ៊ុនកាន់តែច្រើនឡើងក្នុងការធ្វើជំនួញក្នុងប្រទេសនេះ។
ក្នុងវិធានការសំខាន់មួយទៀត លោកប្រធានាធិបតី Rodrigo Duterte នៅខែនេះបានចុះហត្ថលេខាលើច្បាប់ឈ្មោះ Tax Reform for Acceleration and Inclusion គឺច្បាប់កំណែទម្រង់ពន្ធដារដើម្បីពន្លឿននិងបញ្ចូលការវិនិយោគទុន។ ប្រាក់ចំណូលពីពន្ធនឹងត្រូវចំណាយសម្រាប់ធ្វើហេដ្ឋារចនាសម្ព័ន្ធនិងសេវាសង្គម។
គោលបំណងសំខាន់គឺបង្កើតការងារធ្វើ និងទាក់ទាញវិនិយោគទុនពីបរទេស។ លទ្ធផលនេះនឹងជួយរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងផ្តល់មូលនិធិដល់រដ្ឋាភិបាលសម្រាប់កាត់បន្ថយភាពក្រីក្រ ដែលបានធ្វើឲ្យប្រជាជន១ភាគ៤គឺប្រមាណ១០២លាននាក់មានទុក្ខលំបាក៕