ប្រធានាធិបតី​ហ្វីលីពីន​​កំណត់​ព្រំដែន​​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ចិន​ដែល​ជា​គូ​ប្រជែង​ក្នុង​ដែនសមុទ្រ​

Japanski robot sam uzeo loptu, naciljao i pogodio bez problema tokom utakmice između Belgije i Portorika na Olimpijskim igrama 2020 u Tokiju. 30. juli, 2021. ( Foto: Brajan Snajder / Rojters )

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterteបាន​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​មិត្តភាព​ដែល​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ជាមួយ​ចិន​តាមរយៈ​ការ​ដាក់​របាំង​ទៅ​លើ​សកម្មភាព​របស់​ចិន​នៅ​តាមឆ្នេរ​មហាសមុទ្រ​ប៉ាស៊ីហ្វីក​ និង​បាន​ទទូច​កុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធថ្មីៗ​ទៀត​នៅ​លើ​ផ្ទៃទឹក​ដែល​កំពុងមាន​ជម្លោះ​នេះ។

លោក​ប្រធានាធិបតី​ដែល​បាន​ផ្លាស់ប្តូរ​គោលនយោបាយ​ការបរទេស​ហ្វីលីពីន​នៅក្នុងឆ្នាំ២០១៦​ តាមរយៈ​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​ចិន​ ដែល​បាន​សន្យា​ថា​ នឹង​ផ្តល់​ជា​កម្ចី​ ជំនួយ​ និង​ការ​វិនិយោគទុន​នៅក្នុង​ប្រទេសហ្វីលីពីន​ជា​ការ​តបស្នង​ត្រឡប់​មក​វិញ​នោះ​ កាល​ពី​ថ្ងៃទី៦​ខែកុម្ភៈ​កន្លង​ទៅ​នេះ​ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា​ ប្រទេស​របស់​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​នាវា​បរទេស​ធ្វើ​ការ​រុករក​នៅ​ក្នុង​តំបន់​ក្រោម​ទឹក​ Philippine Rise ដែល​ជាតំបន់​សម្បូរ​ទៅ​ដោយ​ធនធាន​ជាច្រើន​នៃកោះ Luzon ស្ថិត​នៅ​ភាគ​ឦសាន​ទីក្រុង​ម៉ានីល។ លោក​ប្រធានាធិបតី​ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​ប្រទេសចិន​ធ្វើ​ការ​រុករក​នៅក្នុង​តំបន់​នោះ​កាល​ពី​ខែមុន​ និង​កាល​ពី​ចុង​ឆ្នាំ២០១៦។

មួយ​សប្តាហ៍​បន្ទាប់​ពី​នោះ​ អ្នក​នាំ​ពាក្យ​របស់​លោក​ប្រធានាធិបតី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តាមរយៈ​គេហទំព័រ​វ៉ិបសាយ​របស់​ការិយាល័យ​ប្រធានាធិបតី​ ថា​ក្រុម​មន្ត្រី​រដ្ឋាភិបាល«​បដិសេធ​និង​មិន​ទទួល​ស្គាល់​តំបន់​ក្រោម​ទឹក​ចំនួន៥​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ភាសា​ចិន​នោះ​ទេ»។

យោង​តាម​នាយកដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​បរទេស​ក្នុង​ទីក្រុង​ម៉ានីល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី១៤​ខែកុម្ភៈ​ថា​ កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ថ្លែង​ថា​ ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ប្រតិបត្តិការ​រុករក​រួម​គ្នា​នៅក្នុង​តំបន់​មួយ​ចំនួន​នៃ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ភាគី​និមួយៗ​អះអាង​ថា​ជា​ដែន​អធិបតេយ្យភាព​របស់​ខ្លួន។ នៅក្នុង​កិច្ចពិភាក្សា​នោះ​ ប្រទេស​ចិន​បាន​ប្តេជ្ញា​ថា«មិន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​នៅក្នុង​តំបន់​ណា​ដែល​គ្មាន​មនុស្ស​រស់​នៅ​នោះ​ទេ» ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ពហុភាគី​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ២០០២៕