ពលរដ្ឋ​ពី​ខេត្ត ​កោះកុង ​តវ៉ា​សុំ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​នៅ​មុខ​ក្រសួង​រៀបចំដែនដី​

អ្នកភូមិ​ជាច្រើន​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​កងសន្តិសុខ​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​ក្រសួង​រៀបចំ​ដែន​ដី​ ថ្ងៃទី​ ២២​​​​ ខែសីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី/VOA)

ស្រ្តីម្នាក់​មក​ពីស្រុក​ស្រែអំបិល​ ខេត្ត​កោះកុង​ អង្វរ​រក​ដំណោះស្រាយ​ដីធ្លី​ពី​ក្រសួង​រៀបចំ​ដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃ​ទី​២២ ខែ​សីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)

ស្ត្រី​អ្នកតវ៉ា​មួយ​រូបកាន់​បដា​អំពាវនាវ​ឲ្យ​មាន​ដំណោះស្រាយ​ដីធ្លី​នៅ​ក្រសួង​រៀប​ចំដែន​ដី​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

ស្ត្រីអ្នកតវ៉ា​មួយរូបកាន់​បដា​អំពាវនាវឲ្យមាន​ដំណោះស្រាយ​ដីធ្លី​នៅ​ក្រសួង​រៀបចំដែន​ដី​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២​ ខែសីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

អ្នកស្រី ​អ៊ិន ធូ វ័យ​៤៧​ ឆ្នាំ​ តំណាងពលរដ្ឋ​ ដឹកនាំការតវ៉ា​នៅក្រសួង​រៀបចំ​ដែន​ដី​​ អំពាវនាវ​រក​ដំណោះ​ស្រាយ​ចំពោះ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ Heng Huy Agriculture Group ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្តកោះកុង ភ្នំពេញ ​ថ្ងៃ​ទី​២២ ខែ​សីហា​ ឆ្នាំ​២០១៩

អ្នកភូមិ​ជាច្រើន​នាក់​មក​ពីស្រុក​ស្រែអំបិល​ ខេត្តកោះកុង​ កាន់​ព្រះឆាយាល័ក្ខណ៍​ព្រះ​មហាក្សត្រខ្មែរ​សម្តេច​ព្រះបាទ​បរមនាថ​ នរោត្តម​​សីហមុនី​ និង​សម្តេចម៉ែ​​នរោត្តម​មុនីនាថ​ សីហនុ​ ក្នុងពេលតវ៉ា​ទាមទារ​ដំណោះ​ស្រាយ​ដីធ្លី​នៅ​ក្រសួង​រៀបចំដែន​ដី​ ថ្ងៃទី​​២២​ ខែស

កងសន្តិសុខ​ខណ្ឌចំការមន​ របស់​ទីក្រុងភ្នំពេញ​ ទប់ស្កាត់​អ្នកតវ៉ា​មិន​ឲ្យ​បិទ​ផ្លូវ​នៅជាប់​ក្រសួង​រៀបចំ​ដែន​ដី​​ ថ្ងៃទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

ក្រុម​ប្រជាពលដ្ឋ​រាប់​សិប​នាក់​មក​ពី​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ តវ៉ា​អំពាវនាវ​រក​ដំណោះ​ស្រាយ​ដីធ្លី​នៅ​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្នុង​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែ​សីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA) ​

កងសន្តិសុខ​ព្យាយាម​រាំង​ខ្ទប់​ក្រុម​អ្នកភូមិពីការ​ឈរនៅ​ពីមុខ​អគារ​ក្រសួង​រៀប​ចំដែន​ដី​ ដោយ​សារ​ហេតុផល​ចរាចរណ៍ ភ្នំពេញ​ ថ្ងៃទី​២២ ខែ​សីហា​ ឆ្នាំ២០១៩​។ (ហ៊ុល រស្មី/VOA)​

អគារ​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ក្នុង​ទីក្រុង​ភ្នំពេញ​ ​ថ្ងៃ​ទី​២២ ខែ​សីហា​ ឆ្នាំ​២០១៩​។ (ហ៊ុល រស្មី​/VOA)