វីដេអូ​ឯកសារ៖ «Passing the Baton: អ្នក​បន្ត​មរតក»

Your browser doesn’t support HTML5

រយៈពេល​៣០​ឆ្នាំ​ក្រោយ​ពី​​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​មាន​​សមិទ្ធផល​ជាច្រើន​ដែល​កម្ពុជា​សម្រេច​បាន​ទន្ទឹម​នឹង​នោះ​​ក៏​មាន​​បញ្ហា​ប្រឈម​ខ្លះ​​បាន​កើត​មាន​ឡើង​ជា​បន្តបន្ទាប់ ​ជាពិសេស​លើ​ផ្នែក​សិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យ​និង​អធិបតេយ្យភាព​ជាតិ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ស្ថាបនិក​នៃ​កិច្ចព្រមព្រៀង​នេះ​ និង​អ្នក​ដែល​ចូលរួម​ពាក់​ព័ន្ធ​តាំងពី​ដំបូង​បាន​ដកខ្លួន​ចេញ​ពី​ឆាក​នយោបាយ​និង​សកម្មភាព​សង្គម​ជា​បណ្តើរៗ​ដោយ​បាន​ផ្ទេរ​មរតក​នេះ​មកដល់​អ្នកជំនាន់​ថ្មី​ឲ្យ​បន្តការងារ​នេះ​ដើម្បី​ដោះស្រាយ​​ឲ្យ​បាន​ប្រសើរឡើង។ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​សម្ពាធ​ពី​ខាងក្រៅ​បន្ត​កើនឡើង​ជាថ្មី​ឲ្យ​អ្នកដឹកនាំ​កម្ពុជា​គោរព​តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ លោក​ ម៉ែន គឹមសេង​ អ្នក​យក​ព័ត៌មាន​វីអូអេ​ខេមរភាសា​រាយការណ៍​ពិនិត្យ​មើល​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​ និង​ការ​ខិតខំ​របស់​អ្នកបន្ត​មរតក​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា៕