នៅក្នុងសន្ទរកថាប្រចាំសប្តាហ៍របស់លោកក្នុងថ្ងៃអាទិត្យនេះ លោកប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ាមានប្រសាសន៍អំពីផ្នែកនានានៃកិច្ចការសន្តិសុខជាតិ ដែលមិនទាន់បានធ្វើចប់សព្វគ្រប់ នៅពេលក្រុមសមាជិកព្រឹទ្ធសភាចាកចេញពីក្រុងវ៉ាស៊ីនតោន។
នៅពេលពាក់កណ្តាលអធ្រាត្រនាថ្ងៃអាទិត្យស្អែកនេះ ច្បាប់សំខាន់ៗដែលបានត្រូវប្រើប្រាស់ដើម្បីការពារប្រឆាំងនឹងការគម្រាមកំហែងភេរវកម្មមានកំណត់នឹងផុតកំណត់។
ច្បាប់សេរីភាពស.រ.អាដែលជាភាសាអង់គ្លេសហៅថាUSA Freedom Act ធ្វើឲ្យមានតុល្យភាពរវាងសន្តិសុខ និងរឿងសម្ងាត់ផ្ទាល់ខ្លួនដោយអនុញ្ញាតជាថ្មីនូវវិធានការសំខាន់ៗដែលផ្តល់ឲ្យក្រុមជំនាញផ្នែកសន្តិសុខជាតិនូវអំណាច ដែលពួកគេប្រើប្រាស់ដើម្បីធ្វើឲ្យពួកយើងមានសុវត្ថិភាព នៅស្របអនុវត្តនូវកំណែទម្រង់ដើម្បីពង្រឹងភាពសម្ងាត់ផ្ទាល់ខ្លួន និងសេរីភាពស៊ីវិលរបស់ពលរដ្ឋ។
ក៏ប៉ុន្តែនៅពេលនេះ សមាជិកព្រឹទ្ធសភាមួយក្រុមតូចកំពុងរារាំងច្បាប់នេះ។ លោកប្រធានាធិបតីបានសុំដល់ប្រជាជនអាមេរិកាំងឲ្យនិយាយដោយមានមតិតែមួយដូចគ្នាទៅកាន់ព្រឹទ្ធសភាដោយសុំឲ្យទុកនយោបាយដោយឡែក និងទុកសុវត្ថិភាពនៃប្រជាជនអាមរិកាំងជាអាទិភាពហើយអនុម័តច្បាប់ USA Freedom Act នៅពេលនេះ៕