ការបដិសេធរបស់បណ្ដាប្រទេសដីកោះប៉ាស៊ីហ្វិកចំពោះផែនការបញ្ចេញទឹកសំណល់វិទ្យុសកម្មរបស់ជប៉ុនទទួលបានការគាំទ្រ
Your browser doesn’t support HTML5
បណ្តាប្រទេសដីកោះប៉ាស៊ីហ្វិកបដិសេធសំណើរបស់ប្រទេសជប៉ុនដែលចង់បង្ហូរទឹកសំណល់វិទ្យុសកម្មដែលចម្រោះរួចហើយទៅក្នុងមហាសមុទ្រពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានផ្អាកដំណើរការក្នុងឧបទ្ទវហេតុមួយកាលពី១២ ឆ្នាំមុន។ ក្នុងអំឡុងកិច្ចប្រជុំរបស់បណ្ដារដ្ឋមន្ត្រីបរិស្ថាននៃក្រុមប្រទេស G-7 ក្នុងខែនេះ កិច្ចប្រឹងប្រែងរបស់អ្នករស់នៅក្នុងបណ្ដាប្រទេសដីកោះទាំងនេះគឺកាន់តែសកម្មជាងមុន។ អ្នកស្រី Jessica Stone នៃវីអូអេរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕